ឧបេន្ទវជិរច្ឆន្ទ
អត្ថន័យ
-
1
នាម
ឆន្ទឬកាព្យមានដំណើរសូរសព្ទបទលាំៗគ្នានឹងឥន្ទវជិរច្ឆន្ទ។ជាឈ្មោះឆន្ទឬគាថាមួយយ៉ាងសម្រាប់ប្រើខាងភាសាសំស្ក្រឹតនិងបាលីដោយងាយ, ឬប្រើជាភាសាខ្មែរក៏បានប៉ុន្តែពិបាកតែងណាស់; បួនបាទគឺបួនឃ្លាកាព្យជាមួយគាថា, ក្នុងបាទមួយៗមាន១១អក្សរ, ត្រង់អក្សរទី១, ២, ៣ជាជគណៈគឺគណៈដែលមានអក្សរទី១និងទី៣ជាលហុទី២ជាគរុ, អក្សរទី៧, ៨, ៩គឺជាជគណៈដែរ ( អក្សរទី១, ៣, ៧, ៩ជាលហុទី២, ៨ជាគរុ ); ត្រង់អក្សរទី៤, ៥, ៦ជាតគណៈគឺគណៈដែលមានអក្សរទី១និងទី២ជាគរុទី៣ជាលហុ ( គរុដើមគរុកណ្ដាលលហុចុង ); ត្រង់អក្សរទី១០និងទី១១ជាគរុ; ទាំងបួនបាទមានកំណត់ដូចគ្នា ( ពាក្យប្រាប់មេឧបេន្ទវជិរច្ឆន្ទនេះថាឧបាទិកាសាវជតាជគាកោ )។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)