រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

ឧបោសថាគារ

នាម

អត្ថន័យ

  1. 1

    នាម

    រោង​ឧបោសថ៍​គឺ​អគារ​ដែល​មាន​ពទ្ធ​សីមា​សម្រាប់​ភិក្ខុ​សង្ឃ​ប្រជុំ​គ្នា​ធ្វើ​សង្ឃ​កម្ម​មាន​ឧបោសថ​កម្ម​និង​បវារណា​កម្ម​ជាដើម​សព្វ​ថ្ងៃ​នេះ​ខ្មែរ​ហៅ​ឧបោស​ថា​គារ​ថា​វិហារ​តាម​ទម្លាប់​ហៅ​ត​ៗ​គ្នា​មក, វិហារ​នេះ​កាល​បើ​មាន​ពទ្ធ​សីមា​ហើយ​លុះ​តែ​សង្ឃ​បាន​ឱ្យ​សូត្រ​បាលី​ញត្តិ​ទុតិយ​កម្ម​វាចា​មួយ​ចប់​សន្មត​តាម​ពុទ្ធានុញ្ញាត​រួច​ហើយ​ទើប​ឡើង​ជា​ឧបោស​ថា​គារ​ពេញ​លក្ខណៈ​បាន​។​ក្នុង​អាវាស​មួយ​ត្រូវ​សន្មត​ឧបោស​ថា​គារ​ឱ្យ​មាន​តែ​មួយ​បើ​មាន​ពីរ​ត្រូវ​សូត្រ​ដក​ឈ្មោះ​ឧបោស​ថា​គារ​មួយ​ចេញ ( ព . វិ .) ក្នុង​ឧបោសថ​ក្ខន្ធកៈ​។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម