វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 26 / 169
-
អដវីបាល នាម
វនបាល។
-
អដវីបិសាច នាម
វនបិសាច។
-
អដវីប្រទេស នាម
វនប្រទេស។
-
អដ្ដប្រតិភូ នាម
អ្នកធានារឿងក្ដី, អ្នកថៈណាយក្ដី, អ្នកកាន់ក្ដី, ស្មាក្ដី
-
អដ្ឋ គុណនាម
ប្រាំបី (៨)។
-
អដ្ឋកថា នាម
ពាក្យអធិប្បាយសេចក្ដីឱ្យងាយយល់, ពាក្យពន្យល់; វចនាធិប្បាយ; ពាក្យអធិប្បាយបាលី; គម្ពីរអធិប្បាយបាលី
-
អដ្ឋកថាចារ្យ នាម
អាចារ្យអ្នកអធិប្បាយសេចក្ដីដែលលំបាកយល់ឱ្យងាយយល់; អាចារ្យអ្នកតែងគម្ពីរអដ្ឋកថា។
-
អដ្ឋកថាន័យ នាម
ន័យក្នុងគម្ពីរអដ្ឋកថា។
-
អដ្ឋករ នាម
ពពួកមឹកសមុទ្រម្យ៉ាងដែលមានដៃប្រាំបី។
-
អដ្ឋកោណ នាម
( គណិត .) ពហុកោណដែលមានជ្រុងប្រាំបី។
-
អដ្ឋកោណនិយ័ត នាម
( គណិត .) អដ្ឋកោណដែលមានប្រវែងជ្រុងទាំងប្រាំបីស្មើគ្នានិងមុំក្នុងទាំងអស់មានរង្វាស់ស្មើគ្នា។
-
អដ្ឋង្គិក គុណនាមនាម
ដែលមានអង្គប្រាំបី, សម្មាមគ្គ។
-
អដ្ឋង្គិកមគ្គ នាម
ផ្លូវដែលប្រកបដោយអង្គប្រាំបីដែលជាផ្លូវកណ្ដាលបានដល់សីលសមាធិបញ្ញាជាផ្លូវប្រតិបត្តិដើម្បីរំដោះខ្លួនឱ្យចេញផុតពីសេចក្ដីទុក្ខ ( ម . ព . សម្មាមគ្គ )
-
អដ្ឋង្គិកសីល នាម
សីលមានសិក្ខាបទប្រាំបី ( សីល៨)។
-
អដ្ឋង្សៈ គុណនាម
ដែលមានភាគឬជ្រុង៨ ( ប្រំាបីភាគឬ៨ជ្រុង )។
-
អដ្ឋទិស នាម
ទិសប្រាំបី។
-
អដ្ឋបទ គុណនាម
ដែលមានជើង៨ ( ក្ដារចត្រង្គឬក្ដារបាស្កា; ល្បែងចត្រង្គឬបាស្កាជាដើម )។
-
អដ្ឋបរិក្ខារ នាម
គ្រឿងប្រើប្រាស់៨យ៉ាងសម្រាប់ព្រះពុទ្ធនិងបព្វជិតពុទ្ធសាសនិកត្រូវមានគឺសង្ឃាដី, ឧត្តរាសង្គ ( ចីពរ ), អន្តរវាសក ( ស្បង់ ), កាយពន្ធនៈ ( វត្ថពន្ធចង្កេះ ), បាត្រ ( ព្រមទាំងស្លោកនិងយោគផង ), កាំបិតកោរ ( ព្រមទាំងថ្មសំលៀងផង ), ម្ជុល ( ព្រមទាំងបំពង់ម្ជុលនិងចេសផង ), តម្រងទឹក ( ទាំងតួនិងសំពត់សម្រាប់ត្រងផង ); ឯបរិក្ខារក្រៅពីនេះក៏ជាគ្រឿងប្រើប្រាស់ដែរហៅថាបរិក្ខារពិសេសពុំរាប់ថាជាអដ្ឋបរិក្ខារឡើយ ( ព . វិ .)។ ( ម . ព . បរិក្ខារផង )។
-
អដ្ឋបាទិកសត្វ នាម
បាណកសត្វមានជើងប្រាំបីសន្តានពីងពាងនិងខ្យាដំរី។
-
អដ្ឋបាន នាម
ទឹក៨ប្រភេទដែលបព្វជិតពុទ្ធសាសនិកគួរឆាន់ក្នុងវេលាវិកាលបានគឺទឹកដែលធ្វើដោយផ្លែស្វាយ, ដោយផ្លែព្រីង, ដោយផ្លែចេកមានគ្រាប់, ដោយផ្លែចេកឥតគ្រាប់, ដោយផ្លែស្រគំ, ដោយផ្លែច័ន, ដោយមើមឬឫសនៃជលជាតិមានក្រឪឈូកជាដើម, ដោយផ្លែមាក់ប្រាង។មាន៨ប្រភេទដទៃទៀតគឺទឹកដែលធ្វើដោយផ្លែសង្ឃរ៍, ដោយផ្លែពុទ្រាតូច, ដោយផ្លែពុទ្រាធំ, ដោយទឹកដោះគោរាវ, ដោយប្រេងល្ងជាដើម, ដោយទឹកដោះស្រស់, ដោយទឹកបបរ, ដោយរសជាតិនៃវត្ថុស្រស់ពួកខ្លះមានបន្លែជាដើម ( សម្រាប់បព្វជិតមានជំងឺ )។ហៅចំពោះឈ្មោះមួយៗឬហៅត្រឹមតែទឹកបានប៉ុណ្ណេះក៏បាន។
-
អដ្ឋរស្ស គុណនាម
ប្រាំបីជ្រុង
-
អដ្ឋសិក្ខាបទ នាម
សិក្ខាបទឬសីល៨ ( អដ្ឋង្គិកសីល )។
-
អដ្ឋសីល នាម
( ម . ព . អដ្ឋសិក្ខាបទ )។
-
អដ្ឋស័ក នាម
ស័កទី៨នៃឆ្នាំ។
-
អដ្ឋិ នាម
ឆ្អឹង; លលាដ៍គ្រាប់ផ្លែ។ ( រ . ស .) ព្រះអដ្ឋិឆ្អឹងក្សត្រិយ៍, អដ្ឋិធាតុក្សត្រិយ៍។
-
អដ្ឋិកល្យាណ នាម
លម្អឆ្អឹង ( លម្អធ្មេញ )។
-
អដ្ឋិចម្មជាតិ នាម
សត្វដែលមានឆ្អឹងជាស្បែកគឺសត្វដែលមានតែស្នូកឬសំបករូបឥតស្បែក
-
អដ្ឋិចម្មសត្ត នាម
( ម . ព . អដ្ឋិចម្មជាតិ )។
-
អដ្ឋិធាតុ នាម
ឆ្អឹងដែលធ្វើឈាបនកិច្ចសុសហើយ ( ប្រើចំពោះតែអដ្ឋិឥស្សរជនថ្នាក់ខ្ពស់តាំងពីសេនាបតីឬរដ្ឋមន្ត្រីចុះមក )
-
អដ្ឋិភក្ខ នាម
សត្វដែលអង្កៀមឆ្អឹងជាអាហារ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។