អដ្ឋបាន
អត្ថន័យ
-
1
នាម
ទឹក៨ប្រភេទដែលបព្វជិតពុទ្ធសាសនិកគួរឆាន់ក្នុងវេលាវិកាលបានគឺទឹកដែលធ្វើដោយផ្លែស្វាយ, ដោយផ្លែព្រីង, ដោយផ្លែចេកមានគ្រាប់, ដោយផ្លែចេកឥតគ្រាប់, ដោយផ្លែស្រគំ, ដោយផ្លែច័ន, ដោយមើមឬឫសនៃជលជាតិមានក្រឪឈូកជាដើម, ដោយផ្លែមាក់ប្រាង។មាន៨ប្រភេទដទៃទៀតគឺទឹកដែលធ្វើដោយផ្លែសង្ឃរ៍, ដោយផ្លែពុទ្រាតូច, ដោយផ្លែពុទ្រាធំ, ដោយទឹកដោះគោរាវ, ដោយប្រេងល្ងជាដើម, ដោយទឹកដោះស្រស់, ដោយទឹកបបរ, ដោយរសជាតិនៃវត្ថុស្រស់ពួកខ្លះមានបន្លែជាដើម ( សម្រាប់បព្វជិតមានជំងឺ )។ហៅចំពោះឈ្មោះមួយៗឬហៅត្រឹមតែទឹកបានប៉ុណ្ណេះក៏បាន។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)