អដ្ឋបរិក្ខារ
អត្ថន័យ
-
1
នាម
គ្រឿងប្រើប្រាស់៨យ៉ាងសម្រាប់ព្រះពុទ្ធនិងបព្វជិតពុទ្ធសាសនិកត្រូវមានគឺសង្ឃាដី, ឧត្តរាសង្គ ( ចីពរ ), អន្តរវាសក ( ស្បង់ ), កាយពន្ធនៈ ( វត្ថពន្ធចង្កេះ ), បាត្រ ( ព្រមទាំងស្លោកនិងយោគផង ), កាំបិតកោរ ( ព្រមទាំងថ្មសំលៀងផង ), ម្ជុល ( ព្រមទាំងបំពង់ម្ជុលនិងចេសផង ), តម្រងទឹក ( ទាំងតួនិងសំពត់សម្រាប់ត្រងផង ); ឯបរិក្ខារក្រៅពីនេះក៏ជាគ្រឿងប្រើប្រាស់ដែរហៅថាបរិក្ខារពិសេសពុំរាប់ថាជាអដ្ឋបរិក្ខារឡើយ ( ព . វិ .)។ ( ម . ព . បរិក្ខារផង )។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)