វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ហ ពាក្យដែលផ្ដើមដោយ "ហ" មាន 730 ពាក្យ
ទំព័រ 22 / 25
-
ហ៊ុន គុណនាមនាម
ដែលចូលជាហ៊ុនហើយ
-
ហ៊ុនហយ នាម
ហ៊ុនរាយរង
-
ហ៊ុម កិរិយាសព្ទ
បាំងព័ទ្ធជុំវិញ; ឈរឬអង្គុយព័ទ្ធជុំជិត
-
ហ៊ុមព័ទ្ធ កិរិយាសព្ទ
( ម . ព . ហ៊ុម )។
-
ហ៊ុមព្រែ នាម
នាទីឬតំណែងយសស័ក្ដិរបស់មហាតលិករងពីទីបាចុះមក ( តូចជាងទីបា )
-
ហ៊ុមរោង នាម
( ម . ព . ហោមរោង )។
-
ហ៊ុមហ កិរិយាសព្ទនាម
បាំងព័ទ្ធជុំវិញជិតដូចគេខ្ចប់, ទីដែលបាំងព័ទ្ធជិតដូចគេខ្ចប់
-
ហ៊ុះៗ ឧទានសព្ទ
សូរសើចឬនិយាយគ្នាតិចៗ
-
ហ៊ូ នាមឧទានសព្ទ
សូរខ្យល់បក់ខ្លាំង
-
ហ៊ូពាន់ នាម
មេទ័ពឬមន្ត្រីអ្នកត្រួតពលរាប់ពាន់។ពាក្យសម្រាប់ប្រើជាគ្រឿងសម្គាល់ក្នុងបណ្ដាស័ក្ដិមន្ត្រីមានអត្ថន័យថាជាអ្នកមានអំណាចត្រួតពលបានប៉ុណ្ណោះៗពាន់ ( ក្នុងកាលដែលមានសឹកសង្គ្រាម )
-
ហ៊ូពូ នាម
ឈ្មោះបក្សីមួយប្រភេទយំឮសូរហ៊ូពូៗ ... ( ហៅតាមសូរយំនេះ )។
-
ហ៊ើយ ឧទានសព្ទ
( ម . ព . ហ៊ ើយ!)។
-
ហ៊េ ឧទានសព្ទ
( ម . ព . ហេ!)។
-
ហ៊ែ ឧទានសព្ទ
សូរពញ្ញាក់គ្នា។
-
ហ៊ែះ ឧទានសព្ទ
សូរសើច
-
ហ៊ែះៗ ឧទានសព្ទ
( ម . ព . ហ៊ែះ )។
-
ហ៊ែៈ ឧទានសព្ទ
( ម . ព . ហេៈ )។
-
ហ៊ោ កិរិយាសព្ទ
ស្រែកបន្លឺសូរសព្ទឮខ្ពស់គ្រលួចស្រួចឡើងឬស្រែកបន្លឺសូរសព្ទគឹកកងខ្ពស់គ្រលួចស្រួចឡើងព្រមគ្នាយកជ័យឬដោយសេចក្ដីរីករាយក្នុងការលេងកំសាន្តសប្បាយជាដើម
-
ហ៊ោកញ្ជ្រៀវ
ហ៊ោខ្ញៀវខ្ញារ។
-
ហ៊ៅ កិរិយាសព្ទ
គំនាប់; ឈរឱបដៃគំនាប់; ឈរឱបដៃប្ដឹងឥស្សរជន
-
ហ៊ៗ ឧទានសព្ទ
( ម . ព . ហ៊ )។
-
ហ៊ិ ឧទានសព្ទ
( ម . ព . ហ៊ ឹះ )។
-
ហ៊ិះ ឧទានសព្ទ
សូរលាន់មាត់ដោយមិនគាប់ចិត្ត, ដោយស្អប់, ដោយធុញទ្រាន់, ដោយមានទុក្ខព្រួយ, ... ឬសូរសើចតិចៗ ( លាន់មាត់ឮហ៊ ិះឬហ៊ិក៏មាន )។
-
ហ៊ី នាមឧទានសព្ទ
សូរមនុស្សយំ
-
ហ៊ីង នាម
( ម . ព . ហ៊ ីង )។
-
ហ៊ីងហ៊ាង កិរិយាសព្ទគុណនាម
ស្ទាក់ស្ទើរ, មិនដាច់ស្រេចទៅខាងណា; ដែលស្ទាក់ស្ទើរ, ស្ទើរទៅស្ទើរនៅ, រារែក, អល់អែក
-
ហ៊ឹ ឧទានសព្ទ
( ម . ព . ហ៊ឹៈ!)។
-
ហ៊ឹក នាម
វេលាខ្លី, កាលខ្លី, ស្របក់, រំពេច
-
ហ៊ឹកហ៊ាក់ កិរិយាសព្ទ
រុងរឿង
-
ហ៊ឹង គុណនាមនាម
ងាស់ទាស់ដំណើរខ្យល់ក្នុងត្រចៀកស្ដាប់សំឡេងឮមិនជាក់, ដែលដូចជាចេះតែលាន់ឮសូរទ្រហឹងក្នុងត្រចៀក
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។