ហ៊ូពាន់
នាម
អត្ថន័យ
-
1
នាម
មេទ័ពឬមន្ត្រីអ្នកត្រួតពលរាប់ពាន់។ពាក្យសម្រាប់ប្រើជាគ្រឿងសម្គាល់ក្នុងបណ្ដាស័ក្ដិមន្ត្រីមានអត្ថន័យថាជាអ្នកមានអំណាចត្រួតពលបានប៉ុណ្ណោះៗពាន់ ( ក្នុងកាលដែលមានសឹកសង្គ្រាម )
ឧទាហរណ៍ ស័ក្ដិ៩ហ៊ូពាន់, ស័ក្ដិ១០ហ៊ូពាន់ (មានអំណាចត្រូវត្រួតពលបានចំនួន៩ពាន់, ចំនួន១០ពាន់នាក់) និយាយកាត់ខ្លីថាស័ក្ដិ៩ពាន់, ស័ក្ដិ១០ពាន់ប៉ុន្តែកាលណាសរសេរតែងប្រើហ៊ូពាន់ជាដរាប។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)