ហ៊ឹង
អត្ថន័យ (3)
-
1
គុណនាម
ងាស់ទាស់ដំណើរខ្យល់ក្នុងត្រចៀកស្ដាប់សំឡេងឮមិនជាក់, ដែលដូចជាចេះតែលាន់ឮសូរទ្រហឹងក្នុងត្រចៀក
ឧទាហរណ៍ ត្រចៀកហ៊ឹងឬហ៊ឹងត្រចៀក។
-
2
នាម
ឈ្មោះល្បែងក្មេងប្រុសមួយប្រភេទលេងឆ្កឹះវាយកំណាត់ឈើឬកំណាត់ឫស្សីមួយវែងមួយខ្លី ... អ្នកចាញ់ត្រូវរត់លើទីមានកំណត់បញ្ចេញសំឡេងឮហ៊ ឹង! មិនឱ្យដាច់សូរ
ឧទាហរណ៍ ពួកក្មេងលេងហ៊ឹង។
-
3
នាម
កំណាត់ក្ដារចងបន្តោងអែបផ្ទប់នឹងជញ្ជាំងសម្រាប់ដាក់អ្វីៗ
ឧទាហរណ៍ ចងហ៊ឹង, ក្ដារហ៊ឹង។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)