វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 69 / 204
-
សហាវ គុណកិរិយាគុណនាម
ដែលរហ័ស, រួសរាន់, ដោយប្រញាប់, ដែលច្រណែន, ឫស្សា, ព្រហើន, កោងកាច, រហ័សខឹង, ដែលច្រណែន។
-
សហិចសហារ គុណនាម
ដែលសង្វាត, វាតអាទ្យ, ដែលស្រវាស្រទេញ; ដែលរវះរវាមកាម
-
សហេតុ គុណនាម
( ម . ព . សាហេតុ )។
-
សហេតុធម៌ នាម
ធម៌ដែលប្រកបដោយហេតុ។
-
សហោទរ នាម
បងឬប្អូនរួមឧទរជាមួយ, បងឬប្អូនរួមមាតាមួយ។
-
សហ័ស គុណកិរិយាគុណនាម
ខ្លាំង, ដែលអង់អាច, មានអំណាច; ដែលក្លាហាន, ក្លាខ្លាំង
-
សឧបាទិសេសនិញ្វន នាម
( ម . ព . ឧបាទិសេសនិញ្វន )។
-
សា កិរិយាសព្ទនាម
មូរឡើងវិញ
-
សាក កិរិយាសព្ទនាម
ចម្លងយកបែបឱ្យដូចភាពដើម
-
សាកខ្មោច នាម
រូបបុគ្គលស្លាប់។
-
សាកច្ឆា នាម
ការសន្ទនាគ្នា; ការជជែកពិគ្រោះគ្នារកខុសរកត្រូវ, រកសេចក្ដីពិត; ការប្រឹក្សាពិគ្រោះគ្នាពីធម៌អាថ៌
-
សាកឆ្អឹង នាម
រាងឆ្អឹង។
-
សាកជាតិ នាម
ជាតិអន្លក់ឬបន្លែ, អន្លក់ឬបន្លែទាំងពួង
-
សាកត្រាក គុណនាម
ដែលធ្លាក់ឬយុលកន្ត្រាកឬក៏រយាកចុះក្រោម
-
សាកន្ទេល នាម
ឈ្មោះបទភ្លេងខ្មែរបុរាណមួយមេសម្រាប់លេងនៅពេលបញ្ចប់ពិធីមង្គលការអាពាហ៍ពិពាហ៍ឬបញ្ចប់ពិធីបុណ្យធំៗដែលគេធ្វើយូរថ្ងៃ, លុះលេងភ្លេងនេះចប់ហើយគេសាកម្រាលមានកន្ទេលជាដើម
-
សាកប៉ត្រាក គុណនាម
( ម . ព . សាកត្រាក )។
-
សាកពណ៌ គុណនាម
ហើរពណ៌
-
សាកភក្ខ នាម
អ្នកដែលបរិភោគតែបន្លែ ( តមមិនបរិភោគត្រីសាច់ ); សរសេរជាសាកភក្សឬភ័ក្សក៏បាន។
-
សាកភក្ស នាម
( ម . ព . សាកភក្ខ )។
-
សាកភោជន នាម
ម្ហូបដែលមានសុទ្ធតែបន្លែ ( ឥតត្រីសាច់ )។
-
សាកភ័ក្ខ នាម
( ម . ព . សាកភក្ខ )។
-
សាកភ័ក្ស នាម
( ម . ព . សាកភក្ខ )។
-
សាកម៉្ញាក គុណនាម
ដែលមានសូរសំនៀងស្អារនរយាបៗ
-
សាកល នាម
( ម . ព . សកល )។
-
សាកលភាវូបនីយកម្ម នាម
( វិ . ន .) ការរីកចម្រើននៃទំនាក់ទំនងជាសាកលលើវិស័យសេដ្ឋកិច្ចសង្គមកិច្ចវប្បធម៌និងនយោបាយដោយសារការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យាទូរគមនាគមន៍និងការអនុវត្តនូវសេរីភាវូបនីយកម្មសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ការណ៍នេះស្ដែងឡើងតាមរយៈពាណិជ្ជកម្មការវិនិយោគបរទេសការផ្ទេរបច្ចេកវិទ្យាលំហូរនៃមូលធននិងកម្លាំងពលកម្ម
-
សាកលរូបី នាម
( ទស្សនៈ .) បច្ចេកសព្ទមួយដែលបង្ហាញដោយហេហ្គែល (Hegel) ដើម្បីកែតម្រូវទស្សនៈបុរាណដែលថាសាកលគឺអរូបីដោយផ្អែកទៅលើធម្មជាតិទូទៅនៃប្រភេទភាវៈមួយតាមរយៈអរូបីកម្ម។ហេហ្គែលជឿថាសាកលគឺជាទម្រង់រូបីជាជាងអរូបី។
-
សាកលលោក នាម
( ម . ព . សកលលោក )។
-
សាកលវិជ្ជា នាម
វិជ្ជាសាកល។
-
សាកលវិទ្យា នាម
( ម . ព . សាកលវិជ្ជា )។
-
សាកលវិទ្យាល័យ នាម
គ្រឹះស្ថានឧត្តមសិក្សាដែលបណ្ដុះបណ្ដាលនិស្សិតទៅតាមជំនាញឯកទេសចាប់ពីកម្រិតបរិញ្ញាបត្រឡើងទៅ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។