រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

សា

កិរិយាសព្ទនាម

អត្ថន័យ (7)

  1. 1

    កិរិយាសព្ទ

    មូរ​ឡើង​វិញ

    ឧទាហរណ៍ សាកន្ទេល។

  2. 2

    នាម

    ស្រូវ​ឬ​ដំណាំ​ពួក​ខ្លះ​ដែល​ដុះ​លូត​លាស់​ត​ពី​គល់​ចាស់​ឬ​ពី​ជញ្ជ្រាំង​ស្រស់

    ឧទាហរណ៍ សាស្រូវ, សាឪឡឹក។

  3. 3

    នាម

    ឈ្មោះ​ជំងឺ​ខ្យល់​ពួក​មួយ​ចាប់​សត្វ​ចតុ​ប្បាទ​មាន​គោ​ក្របី​ជាដើម

    ឧទាហរណ៍ ជំងឺសា, សាថាប់។

  4. 4

    នាម

    ឈ្មោះ​ម្ហូប​មួយ​ប្រភេទ​ជា​គូ​គ្នា​នឹង​ភ្លា

    ឧទាហរណ៍ សាត្រីក្អែក។

  5. 5

    នាម

    ក្រពះ​មូត្រ​សត្វ​ពួក​ខ្លះ​មាន​សំពោច, ឆ្លក​ជាដើម

    ឧទាហរណ៍ សាសំពោច។

  6. 6

    នាម

    ពាក្យ​រនាប់​ដែល​សំដៅ​ដល់​ដំណើរ​ត្រឡប់​ទៅ​មក​ឬ​ចុះ​ឡើង; ដង, គ្រា, ត្រឡប់; បក

    ឧទាហរណ៍ ដើរមួយសា, មួយសាពីរសា។

  7. 7

    នាម

    ជំងឺ​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ​ដែល​ឆ្លង​រាលដាល​ជា​សាកល​ក្នុង​អំឡុង​ឆ្នាំ​២០០៣​ដោយ​វីរុស​ឈ្មោះ​កូរ៉ូណា

    ឧទាហរណ៍ ពិភពលោកធ្លាប់រងគ្រោះដោយជំងឺសា។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម