សាក
អត្ថន័យ (4)
-
1
កិរិយាសព្ទ
ចម្លងយកបែបឱ្យដូចភាពដើម
ឧទាហរណ៍ សាកយកក្បាច់ប្រាសាទបន្ទាយស្រី។
-
2
កិរិយាសព្ទ
កាត់សំបកមែកឈើក្រឡឹងជុំវិញប្រវែងប្រហែល១ធ្នាប់ឬយ៉ាងវែងត្រឹម២ធ្នាប់ ( លៃតាមទំហំមែកឈើ ) ហើយយកស្រកីដូងខ្ចោបដីក្ដោបរុំព័ទ្ធជុំវិញចងរឹតចុងរបុំខាងក្រោមខាងលើឱ្យតឹងណែន, ចោះគូទបំពង់ស៊កកំណាត់សំពត់ដែលត្របាញ់ឱ្យចូលដាក់ទឹកក្នុងបំពង់ចងបន្តោកពីលើឱ្យទឹកស្រក់មកលើរបុំដីឱ្យដីសើមជានិច្ចកុំឱ្យស្ងួត, លុះដល់មែកឈើនោះដុះឫសចាក់ទម្លុះរបុំស្រកីដូងចេញមកក្រៅឃើញថាឫសនោះចាស់ល្មមកាត់បានហើយអ្នកសាកត្រូវកាត់ផ្ដាច់យកមកកប់នៅដីសើម, ត្រូវបំប៉នឱ្យដីនោះសើមជានិច្ចគឺផ្សាំឱ្យមែកសាករស់លាស់ស្រួលហើយសឹមយកទៅដាំ; ធ្វើបែបនេះហៅថាសាកគឺសាកមែកឈើឱ្យដុះឫស។មួយបែបផ្សេងទៀតបង្កប់មែកឬដើមឈើពួកខ្លះមានដើមម្លិះជាដើមដែលងាយដុសឫសឱ្យកប់ទៅក្នុងដីលុះឈើនោះដុះឫសហើយក៏កាត់យកមកផ្សាំឬដាំសម្រេចតែម្ដង, ធ្វើបែបនេះក៏ហៅសាកដែរ
ឧទាហរណ៍ សាកមែកល្មុត, សាកមែកសែដា, សាកដើមម្លិះលា ...។
-
3
នាម
រូប, រាង, រូបរាងនៃមនុស្សសត្វដែលស្លាប់ហើយ។
-
4
កិរិយាសព្ទ
បញ្ចូលថាមពលអគ្គិសនីទៅក្នុងជនិតា
ឧទាហរណ៍ សាកអាគុយសាកថ្មទូរសព្ទ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)