វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 50 / 204
-
សម្បូរ កិរិយាសព្ទគុណនាម
ពេញពាស; បរិបូរក្រៃពេក, គរគោគ
-
សម្បូរណ៍ នាម
ការគ្រប់គ្រាន់, ការគ្រប់ក្រៃពេក, គរគោក, ពាសពេញ។
-
សម្បូរពោរពាស គុណនាម
សម្បូរសល់ផល។
-
សម្បូរហូរហៀរ គុណនាម
សម្បូរគរគោក។
-
សម្បួរ នាម
ឈ្មោះឈើពួកមួយមាន៣ប្រភេទគឺ១សម្បួរកក់សម្បួរដើមស្ទើរជាវល្លិមានបន្លាផ្លែមានរសជូរ, ប្រើជាគ្រឿងកក់សក់ឬលាងជម្រះ, គេច្រើនយកផ្លែទុំក្រៀមមកដាក់ត្រាំក្នុងទឹកផ្តិលលាយជាមួយនឹងចំណិតផ្លែក្រូចសើចហៅថាទឹកសម្បួរប្រើជាទឹកមង្គលសម្រាប់ជជុះរលាស់ប្រោះព្រំជម្រះចង្រៃ ( តាមលទ្ធិដែលធ្លាប់ប្រកាន់ជឿ ); ២សម្បួរទេសឬសម្បួរប្រាក់សម្បួរស្លឹកល្អិតៗផ្កាសណ្ឋានស្រដៀងនឹងផ្កាក្ទម្ពកាលណារីកមានព័ណ៌ស, ត្រួយផ្កាផ្លែខ្ចីប្រើជាអន្លក់ឬរបោយបាន, គេច្រើនដាំធ្វើជារបងភូមិលំនៅ; ៣សម្បួរមាសសម្បួរដើមតូចផ្កាតូចៗព័ណ៌លឿងក្លិនក្រអូបឆ្ងិត, គេច្រើនដាំប្របមាត់ទ្វាររបងផ្ទះឬដាំធ្វើជារបងផ្ទះក៏មាន។
-
សម្បើម គុណកិរិយាគុណនាម
ដែលគួរស្បើម
-
សម្បែង ប.
( ម . ព . សំបែង )។
-
សម្បោរ នាម
ធាតុទឹករាវឬខាប់ដែលហូរចេញមកតាមរន្ធច្រមុះដោយមានរោគផ្ដាសាយឬកើតឫសដូងច្រមុះ, ត្រូវចំហាយក្ដៅជាដើម
-
សម្ប័ទ នាម
ការដល់ព្រម, ការគ្រប់ព្រមឬគ្រប់គ្រាន់, ការបរិបូណ៌; ការសមប្រកប; គុណជាតិជាគ្រឿងសម្រេចប្រយោជន៍; សម្បត្តិ
-
សម្ផប្បលាប នាម
សម្ដីបង្ខូចប្រយោជន៍, សម្ដីឥតប្រយោជន៍, ពាក្យរោយរាយ, សម្ដីឥតសព្ទឥតសារ ( រាប់ចូលក្នុងវចីទុច្ចរិត )។
-
សម្ផស្ស នាម
ការប៉ះពាល់ត្រូវព្រមឬការប៉ះពាល់ត្រូវពេញគឺការប៉ះប្រសព្វចួបគ្នានៃអាយតនៈខាងក្នុងនិងអាយតនៈខាងក្រៅក៏កើតសេចក្ដីដឹងឡើងដូចយ៉ាងភ្នែក ( ជាអាយតនៈខាងក្នុង ) ឃើញរូប ( ដែលជាអាយតនៈខាងក្រៅ ) ក៏កើតចក្ខុវិញ្ញាណគឺសេចក្ដីដឹងតាមភ្នែកថារូបនេះរូបនោះជាដើម; សម្ផស្សមាន៦យ៉ាងគឺចក្ខុសម្ផស្ស, សោតសម្ផស្ស, ឃានសម្ផស្ស, ជិវ្ហាសម្ផស្ស, កាយសម្ផស្ស, មនោសម្ផស្ស ( ព . ពុ .)។
-
សម្ផុល គុណនាម
( ម . ព . សម្ផុល្ល )។
-
សម្ផុល្ល គុណនាម
ដែលរីក, ដែលរីកស្គុសស្គាយ
-
សម្ផុល្លបុប្ផា នាម
ផ្ការីក ( ព . កា .)។
-
សម្ផុល្លបុស្ប នាម
( ម . ព . សម្ផុល្លបុប្ផា )។
-
សម្ពង្ស នាម
ការរួមវង្សឬរួមត្រកូលគ្នា; ការបានគ្នាជាស្វាមីភរិយា; ដំណើរត្រូវខែឆ្នាំគ្នាគួរផ្សំផ្គុំជាស្វាមីភរិយាបាន
-
សម្ពច្ឆរច្ឆិន្ន នាម
វេលាឬកាលដាច់ឆ្នាំគឺវេលាដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី; ហៅសម្ពច្ឆរច្ឆិន្នពិធីក៏បាន " ពិធីដាច់ឆ្នាំ, ពិធីសង្ក្រាន្ត, ពិធីត្រស្តិឬត្រុដិ, ពិធីត្រស្តិសង្ក្រាន្តឬត្រុដិសង្ក្រាន្ត "។
-
សម្ពច្ឆរៈ នាម
ឆ្នាំ។
-
សម្ពន្ធ នាម
ការចងភ្ជាប់គ្នា, ការតភ្ជាប់គ្នា; ដំណើរទាក់ទងរកគ្នា។
-
សម្ពន្ធជាតិ នាម
ជាតិផ្សេងគ្នារួមរស់ជាស្វាមីភរិយា, ស្វាមីភរិយាដែលមានជាតិផ្សេងគ្នា
-
សម្ពន្ធពង្ស នាម
វង្សដែលភ្ជាប់ជាញាតិនឹងគ្នាតៗមកមិនដាច់ឬវង្សដែលជាប់ទងគន្លងជាញាតិនឹងគ្នា។
-
សម្ពន្ធភាព នាម
ភាពចងស្ពានមេត្រី, ភាពតភ្ជាប់គ្នា, ភាពទាក់ទងជាមួយគ្នា
-
សម្ពន្ធមិត្ត នាម
មិត្រដែលចងសេចក្ដីរាប់អានដោយបានប្ដេជ្ញាឬសន្យាគ្នាយ៉ាងមាំមួន។
-
សម្ពន្ធមិត្រ នាម
( ម . ព . សម្ពន្ធមិត្ត )។
-
សម្ពន្ធមេត្រី នាម
ការរាប់អានគ្នាតាមចំណងប្ដេជ្ញាឬសន្យាដ៏មាំមួន។
-
សម្ពន្ធវង្ស នាម
( ម . ព . សម្ពន្ធពង្ស )។
-
សម្ពន្ធិន គុណនាម
ដែលជាប់តគ្នា, ដែលចងភ្ជាប់គ្នា, ដែលទាក់ទងរកគ្នា, ដែលជាប់ទងគន្លងគ្នា
-
សម្ពន្ធិនី គុណនាម
( ម . ព . សម្ពន្ធិន )។
-
សម្ពន្ធី គុណនាម
( ម . ព . សម្ពន្ធិន )។
-
សម្ពរ នាម
ការសង្រួម, ការស្ងៀមស្ងប់, ស្រគត់ស្រគំ, រម្យទម
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។