សម្បួរ
អត្ថន័យ
-
1
នាម
ឈ្មោះឈើពួកមួយមាន៣ប្រភេទគឺ១សម្បួរកក់សម្បួរដើមស្ទើរជាវល្លិមានបន្លាផ្លែមានរសជូរ, ប្រើជាគ្រឿងកក់សក់ឬលាងជម្រះ, គេច្រើនយកផ្លែទុំក្រៀមមកដាក់ត្រាំក្នុងទឹកផ្តិលលាយជាមួយនឹងចំណិតផ្លែក្រូចសើចហៅថាទឹកសម្បួរប្រើជាទឹកមង្គលសម្រាប់ជជុះរលាស់ប្រោះព្រំជម្រះចង្រៃ ( តាមលទ្ធិដែលធ្លាប់ប្រកាន់ជឿ ); ២សម្បួរទេសឬសម្បួរប្រាក់សម្បួរស្លឹកល្អិតៗផ្កាសណ្ឋានស្រដៀងនឹងផ្កាក្ទម្ពកាលណារីកមានព័ណ៌ស, ត្រួយផ្កាផ្លែខ្ចីប្រើជាអន្លក់ឬរបោយបាន, គេច្រើនដាំធ្វើជារបងភូមិលំនៅ; ៣សម្បួរមាសសម្បួរដើមតូចផ្កាតូចៗព័ណ៌លឿងក្លិនក្រអូបឆ្ងិត, គេច្រើនដាំប្របមាត់ទ្វាររបងផ្ទះឬដាំធ្វើជារបងផ្ទះក៏មាន។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)