សម្ពន្ធ
អត្ថន័យ (2)
-
1
នាម
ការចងភ្ជាប់គ្នា, ការតភ្ជាប់គ្នា; ដំណើរទាក់ទងរកគ្នា។
-
2
នាម
( ព . វ .) ចំណងបទឬចំណងប្រយោគគឺការចងបទក្នុងសង្កាត់មួយៗឬក្នុងប្រយោគមួយៗឱ្យដឹងថាបទណាចូលទៅរកបទណា, បទណាជាប្រធាន, ណាជាកិរិយា, ណាជាអំពើជាដើម; ដូចជាសម្ពន្ធថាខ្ញុំទៅធ្វើការឯសាលាស្រុក, ខ្ញុំជាប្រធានរបស់ទៅ, ទៅជាកិរិយារបស់ខ្ញុំ; ធ្វើជាកិរិយាប្រាប់បំណងរបស់ទៅ ( ទៅដើម្បីធ្វើ ); ការជាអំពើរបស់ធ្វើ, ឯសាលាស្រុកជាពាក្យប្រាប់ទី ( ដែលត្រូវធ្វើការ )។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)