វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 199 / 204
-
ស្លែ នាម
រំអិលដែលកើតពីកករទឹក, ក្អែលទឹក
-
ស្លែង គុណនាមនាម
( ព . ប្រ .) ដែលឱ្យទោស, ដែលនាំឱ្យទាស់, ដែលជាសត្រូវនឹងរោគ
-
ស្លែងដងដឹង នាម
ឈ្មោះវល្លិមួយប្រភេទដើមតូចស្លឹករង្វើលៗផ្កាក្រហមមានមើមមានរសជាតិពុល។
-
ស្លែងធំ នាម
ស្លែងមានដើម, ស្លឹក, ផ្លែធំ។
-
ស្លែងព្រវៀក នាម
ឈ្មោះឈើមួយប្រភេទស្លឹកនិងផ្លែស្រដៀងនឹងស្លែងតែធំៗទ្រើសជាងស្លែងធំមិនពុលដូចស្លែងទេ។
-
ស្លែងវល្លិ នាម
ស្លែងតូចដើមមានសណ្ឋានស្ទើរជាវល្លិផ្លែតូចៗ។
-
ស្លែងស្លាក់ គុណនាម
( ម . ព . ស្លាក់ស្លែង )។
-
ស្លែត គុណនាម
ស្លាំងខ្លាំង, ព្រលែតខ្លាំង
-
ស្លែវ គុណនាម
ត្របាំងបះម្ខាងមើលមិនចំ ( ចំពោះតែភ្នែក )
-
ស្លោ គុណនាមគុណកិរិយា
ដែលបើកខ្លាំងបញ្ឈរស្លឹងដោយភ្ញាក់ផ្អើលឬភ័យ, តក់ស្លុត ( ចំពោះតែភ្នែក )
-
ស្លោក គុណនាមនាម
ស្វិតជាំដោយចំហាយក្ដៅឬកត្តាផ្សេងទៀត
-
ស្លោកបាត្រ នាម
ថង់សម្រាប់ច្រកបាត្រ។
-
ស្លោកមុខ គុណកិរិយាគុណនាម
( ព . ប្រ .) ឡើងមុខស្ពាន់អែស្រពោនស្រពាប់
-
ស្លោម គុណនាម
រញមស្លឹកព្រោះជាំទឹក, ព្រោះត្រូវកម្ដៅថ្ងៃខ្លាំងឬព្រោះត្រូវចំហាយកម្ដៅភ្លើង
-
ស្លៅ គុណកិរិយាគុណនាម
ដែលសំដៅត្រង់មិនងាកបែរ, មិនល្អៀង
-
ស្វច្ឆន្ទ គុណនាមនាម
ដែលមានសេចក្ដីពេញចិត្តចំពោះខ្លួនឯងឬចំពោះអំពើរបស់ខ្លួន; ដែលតាមទំនើងចិត្តខ្លួន; អ្នកដែលប្រព្រឹត្តតាមទំនើងខ្លួនឯងបាន, អ្នកដែលជាអធិបតីលើខ្លួនឯង; សេរី, សេរីភាព, ស្វៃរិន, អត្តាធីន
-
ស្វច្ឆន្ទា គុណនាមនាម
( ម . ព . ស្វច្ឆន្ទ )។
-
ស្វជន នាម
ដូចគ្នានឹងសជនដែរ។
-
ស្វត គុណនាម
ធូរខ្លាំង; ស្ប៉ត, ធូរស្ប៉ត
-
ស្វទេស នាម
ប្រទេសរបស់ខ្លួន, ស្រុករបស់ខ្លួន; ស្រុកកំណើត
-
ស្វទេសភក្ដី នាម
សេចក្ដីស្រឡាញ់ស្រុកកំណើតរបស់ខ្លួន។
-
ស្វទេសភ័ក្ដ គុណនាម
ដែលស្រឡាញ់ស្រុកកំណើតរបស់ខ្លួន
-
ស្វភូមិ នាម
ភូមិឬទីរបស់ខ្លួន, ស្រុកទេសរបស់ខ្លួន។
-
ស្វយម្ពរា នាម
( ម . ព . សយម្ពរា )។
-
ស្វយម្ភូ នាម
( ម . ព . សយម្ភូ )។
-
ស្វយ័ត គុណនាម
ដែលប្រកបដោយស្វ័យភាព, ដែលមានសេរីភាពចាត់ចែងកិច្ចការគ្រប់យ៉ាងដោយច្បាប់របស់ខ្លួន
-
ស្វរៈ នាម
សំឡេង; ស្រៈ។
-
ស្វស្ដិ នាម
សួស្ដី ( ផ្លាស់វជាស្រះួ។
-
ស្វស្ដិក នាម
សុភព័ស្តុ, សុភមង្គល, មង្គលសួស្ដី, ស្រីសួស្ដី; ផ្លូវបែកបួន; គំនូសជើងក្អែកមានកែង។
-
ស្វស្ដិកៈ នាម
( ម . ព . ស្វស្តិក )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។