ស្លោក
គុណនាមនាម
អត្ថន័យ (3)
-
1
គុណនាម
ស្វិតជាំដោយចំហាយក្ដៅឬកត្តាផ្សេងទៀត
ឧទាហរណ៍ ស្លឹកឈើស្លោក, ស្លឹកស្រូវស្លោកដោយមមាចបៃតង, (ជំងឺ) ស្លោកសាច់បេះដូង។
-
2
នាម
សេចក្ដីសរសើរ, ពាក្យសរសើរ; ពាក្យកាព្យសម្រាប់សូត្រសរសើរគុណ; ឆន្ទ, គាថាជាភាសាសំស្ក្រឹតឬបាលី; កេរ្តិ៍ឈ្មោះល្អ។
-
3
នាម
ថង់សម្រាប់ច្រកបាត្រ
ឧទាហរណ៍ ស្លោកបាត្រ; បាត្ររបស់ខ្ញុំករុណាមានតែស្លោកឥតយោគ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)