ស្លែ
នាម
អត្ថន័យ (3)
-
1
នាម
រំអិលដែលកើតពីកករទឹក, ក្អែលទឹក
ឧទាហរណ៍ ទឹកមានស្លែ, បាតពាងកាន់ស្លែ។
-
2
នាម
( ព . ប្រ .) មន្ទិលរបស់ចិត្ត, ឧបក្កិលេស
ឧទាហរណ៍ ស្លែចិត្ត, ស្លែកាន់ចិត្ត, ស្លែចាប់ចិត្ត, ចិត្តស្លែចាប់។
-
3
នាម
( កសិ .) រុក្ខជាតិមួយប្រភេទតូចល្អិតគ្មានផ្កាដុះក្នុងមជ្ឈដ្ឋានសើមលើដីឈើថ្មជាដើម។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)