វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 140 / 204
-
សំកោក កិរិយាសព្ទនាម
ប្រឹងពង់បំប៉ោងឱ្យណែនឱ្យតឹងសាច់ដើម្បីនឹងទទួលរងការវាយឬដាល់តប់មិនឱ្យឈឺខ្លាំងពេក
-
សំកោកសំកាំង នាម
អាគមសំកោកនិងសំកាំង។
-
សំខាន់ គុណនាម
ប្រសើរ, ថ្លៃថ្លា, លើសលែង, ចំណាប់; ដែលគួរទុកជាគ្រឿងសម្គាល់, ដែលគួរយកជាបែប, ជាគំរូ
-
សំខ្យា នាម
ការរាប់; ចំនួនដែលត្រូវរាប់, លេខប្រាប់ចំនួន; ឈ្មោះ; ការត្រិះរិះ, តម្រិះ, ការរំពឹងរកហេតុរកផល; គំនិត។
-
សំខ្យានុគ្រោះ នាម
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងសំខ្យាសព្ទរៀងត្រង់ខាងចុងសំខ្យាដែលប្រាប់ចំនួនឱ្យដឹងថាប៉ុណ្ណេះឬប៉ុណ្ណោះដូចពាក្យថាកណ្ឌ, ក្បាល, ខ្នង, ខ្សែ, នាក់, បន្ទះ, សន្លឹកជាដើម
-
សំខ្យាសព្ទ នាម
សព្ទប្រាប់ចំនួននាមនាម; មាន២យ៉ាង។
-
សំគម គុណនាមនាម
( ម . ព . សម្គម )។
-
សំគាល់ កិរិយាសព្ទនាម
( ម . ព . សម្គាល់១និងសម្គាល់២)។
-
សំគាំង ប.
( ម . ព . សម្គាំង )។
-
សំគិស គុណនាម
កខ្វក់, គគ្រក់, គម្រក់, ចោលម្សៀត, កំសោយ
-
សំគិះ គុណនាម
( ម . ព . សំគិស )។
-
សំគីម ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យសំគមថាសំគីមសំគមគឺស្គមកំព្រឺងកំព្រយ ( និយាយថាសំគែមសំគមក៏បាន )។ប្រើជាសម្គីមឬសង្គីមក៏បាន។
-
សំគុល គុណនាមនាម
( ម . ព . សម្គុល )។
-
សំគែម ប.
ពាក្យបរិវាររបស់ពាក្យសំគមថាសំគែមសំគម។
-
សំគោក គុណនាមនាម
( ម . ព . សម្គោក )។
-
សំងាច កិរិយាសព្ទគុណកិរិយា
( ម . ព . សម្ងាច )។
-
សំងាត់ កិរិយាសព្ទគុណនាម
( ម . ព . សម្ងាត់ )។
-
សំងើច នាម
( ម . ព . សម្ងើច )។
-
សំងំ កិរិយាសព្ទ
នៅស្ងៀមមិនកម្រើកមិនស្ដីនិយាយ
-
សំចត កិរិយាសព្ទ
ចតឈប់, ឈប់ត្រង់ទីចត, ឈប់សំណាក់ឬសម្រាកក្នុងទីដែលគួរឈប់, ឈប់សម្រាកមួយរយៈពេលខ្លី
-
សំចែ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យសំចៃថាសំចែសំចៃគឺសំចៃទុកដោយលាក់លៀប។
-
សំចៃ កិរិយាសព្ទ
សន្សំទុកខ្លះបម្រុងការ, ប្រើការក្បិតក្បៀតការពារសេចក្ដីខ្វះខាត, លៃលកទុកដាក់ខ្លះមិនឱ្យអស់រលីង
-
សំច័យ កិរិយាសព្ទ
( ម . ព . សំចៃ )។
-
សំញៅ នាមកិរិយាសព្ទ
( ម . ព . សំណៅ )។
-
សំដិល កិរិយាសព្ទ
ហាលខ្យល់, ហាលក្នុងម្លប់ឬហាលក្នុងទីវាលនៅវេលាដែលមានកម្ដៅព្រះអាទិត្យទន់; ហាលថ្ងៃមួយស្របក់
-
សំដី នាម
( ម . ព . សម្ដី )។
-
សំដីខ្ជោល គុណនាម
សំដីដែលចេះតែមានចេញមកឥតកោតក្រែង។
-
សំដីសំដៅ
សំដីដែលសំដៅដាក់ឬសំដីបានការ
-
សំដឹង កិរិយាសព្ទ
( ម . ព . សម្ដឹង )។
-
សំដឺត គុណនាមនាម
( ម . ព . សម្ដឺត )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។