សំកោក
អត្ថន័យ (3)
-
1
កិរិយាសព្ទ
ប្រឹងពង់បំប៉ោងឱ្យណែនឱ្យតឹងសាច់ដើម្បីនឹងទទួលរងការវាយឬដាល់តប់មិនឱ្យឈឺខ្លាំងពេក
ឧទាហរណ៍ សំកោកឱ្យវាយ។
-
2
នាម
ឈ្មោះប្រទាលមួយប្រភេទសម្រាប់ប្រើបៀមឬទំពាលេបឱ្យស្ពឹកសាច់គេវាយឬដាល់តប់មិនឈឺ
ឧទាហរណ៍ ប្រទាលសំកោក (ឮតែឈ្មោះមិនដែលបានឃើញ)។
-
3
នាម
ឈ្មោះអាគមមួយប្រភេទសម្រាប់សូត្រសែកឱ្យស្ពឹកសាច់ដូចប្រទាលសំកោកដែរ
ឧទាហរណ៍ របៀនសំកោក, ចេះសំកោក។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)