សំខ្យានុគ្រោះ
នាម
អត្ថន័យ
-
1
នាម
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងសំខ្យាសព្ទរៀងត្រង់ខាងចុងសំខ្យាដែលប្រាប់ចំនួនឱ្យដឹងថាប៉ុណ្ណេះឬប៉ុណ្ណោះដូចពាក្យថាកណ្ឌ, ក្បាល, ខ្នង, ខ្សែ, នាក់, បន្ទះ, សន្លឹកជាដើម
ឧទាហរណ៍ សាស្ត្រា១កណ្ឌឬសាស្ត្រា២ខ្សែ, សៀវភៅ៣ក្បាល, ផ្ទះ៤ខ្នង, មនុស្ស៦នាក់, ក្ដារ១០បន្ទះ, ស្លឹកឈើ២០សន្លឹក។ល។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)