វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
រ ពាក្យដែលផ្ដើមដោយ "រ" មាន 2,429 ពាក្យ
ទំព័រ 80 / 81
-
រ៉យកែវ នាម
ឈ្មោះដំណើរពាក្យរាយដែលមានចាប់ចួនគ្នាម្ដងៗទីទៃពីដំណើរចួនរបស់ពាក្យកាព្យ
-
រ៉ស់ នាម
ត្រីស្រកាមួយប្រភេទខ្លួនមូលវែងសម្បុរក្រមៅ, ជាពួកត្រីឆ្ដោ
-
រ៉ា កិរិយាសព្ទ
អេះ; ហ្ន៎ះ! ឬណា៎!; ចុះ; ភ្លាម; ...។ពាក្យនេះច្រើនប្រើក្នុងកាព្យឬទំនុកច្រៀង, ដូចជា : ឆាប់រ៉ាឆាប់ភ្លាមឬឆាប់ហ្ន៎ះ!
-
រ៉ាកែត នាម
ឧបករណ៍មួយប្រភេទសម្រាប់វាយកូនបាល់សីឬប៉េងប៉ុង
-
រ៉ាង ឧទានសព្ទ
សូរឮដោយគោះថាសស្ពាន់ស្ដើងឬដោយខ្យល់បក់ប៉ះត្រូវស្លឹកត្នោតស្ងួតក្រៀមជាដើម។
-
រ៉ាដា នាម
ប្រព័ន្ធដែលប្រើរលកសំឡេងដើម្បីស្វែងរកទីតាំងនៃវត្ថុដែលគេមើលមិនឃើញ
-
រ៉ាដ្យង់ នាម
ខ្នាតនៃរង្វាស់មុំមាននិមិត្តសញ្ញា «rad »។
-
រ៉ាឌីកាល់ នាម
អាតូមឬក្រុមអាតូមដែលគ្មានទ្វេតាអេឡិចត្រុងសេរី។
-
រ៉ាឌីកាល់អ៊ីយ៉ុង នាម
បណ្ដុំអាតូមមានបន្ទុកអគ្គិសនីឬអ៊ីយ៉ុងដែលគ្មានទ្វេតាអេឡិចត្រុងសេរី។
-
រ៉ាឌីស នាម
ឈ្មោះបន្លែប្រភេទមើមមានពណ៌ក្រហមសាច់ក្នុងពណ៌សអាចប្រើជាបន្លែស្រស់។ជួនគេហៅថារ៉ាឌីតាមភាសាបារាំងក៏មាន។
-
រ៉ាត់ កិរិយាសព្ទនាម
ឈ្មោះវណ្ណយុត្តមួយប្រភេទសម្រាប់សរសេរគាបកើតពាក្យទន្ទឹមគ្នា, ដូចជា : ថ្ងៃ៨កើតរាចនិង១៥ឬ១៤រោចតែសម័យឥឡូវម . ប្រ . ច្រើនសរសេររាយគ្នាជាវណ្ណយុត្តិបារាំង (,;) នេះជា
-
រ៉ាត់ប្រខុត នាម
ខ្សែក្រវាត់ចង្កេះឬក្រវាត់ទ្រូង; ខ្មែរហៅចំពោះតែវត្ថពន្ធចង្កេះសូត្រឬអម្បោះដែលត្បាញជាបន្ទះសម្រាប់បព្វជិតក្រវាត់ ( បា . ហៅបដិក )។
-
រ៉ាត់រឹង កិរិយាសព្ទ
រឹតណែន។
-
រ៉ាប់ កិរិយាសព្ទ
ទទួល, ទទួលភារៈ, ព្រមទទួលទាំងអស់
-
រ៉ាប់ប្រកាន់ កិរិយាសព្ទ
ទទួលធានា។
-
រ៉ាប់រង កិរិយាសព្ទ
ទទួលរងគឺទទួលភារៈឬទទួលបន្ទុកលើខ្លួន, ទទួលអះអាង
-
រ៉ាយង៉ាន កិរិយាសព្ទ
( ម . ព . រាយង៉ាន )។
-
រ៉ាយរ៉ាប់ កិរិយាសព្ទ
( ម . ព . រាយរាប់ )។
-
រ៉ាវ គុណកិរិយាគុណនាមនាមឧទានសព្ទ
ឃ្នាងវែងសម្រាប់ដាក់មនុស្សដែលជាប់ចោទជាទម្ងន់ចងដៃជើងទាំងពីរទាញសន្ធឹងតឹងភ្ជាប់នឹងស្នឹងខាងមុខចងចង្កោះទាញតឹងភ្ជាប់នឹងស្នឹងខាងក្រោយវាយសួរយកចម្លើយ
-
រ៉ាវតាវ គុណនាម
ដែលខ្ពស់ស្រាវរតាវឬដែលមានដៃជើងវែងៗស្រាវរតាវ
-
រ៉ាវប្រតាវ គុណនាម
( ម . ព . រ៉ាវតាវ )។
-
រ៉ាំ គុណកិរិយា
ញយ, ញឹកញយ, រឿយ
-
រ៉ាំងណុក នាម
សំបុកសត្វត្រចៀកកាំដែលប្រឡាក់កំហាកវា, សម្រាប់ប្រើជាថ្នាំត្រជាក់ឬប្រើជាអាហារសម្រាប់មនុស្សឈឺធ្ងន់ជួយឱ្យមានកម្លាំង។
-
រ៉ាំរ៉ៃ គុណកិរិយាគុណនាម
តត្រំតត្រើយ, ត្រាំត្រែង, យូរ
-
រ៉ិល គុណកិរិយា
ច្រិល, ប្រិល
-
រ៉ី ឈ.
( ព . សា .) ឬ?, អ្ហ៊ៃ? ( រ៉ីច្រើនតែអ្នកច្រៀងតប្រើតាមទំនងពាក្យចួនដូចជាថា
-
រ៉ឹង ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យតឹងថា
-
រ៉ឺងៗ ឧទានសព្ទ
សូរឮដោយអង្រួនកណ្ដឹង
-
រ៉ឺម៉ក នាម
រថសណ្ដោងរថដែលប្រើកម្លាំងទាញដោយយានដទៃ
-
រ៉ឺស័រ នាម
ខ្សែលោហធាតុរមួលម្យ៉ាងដែលទោះជាគេរុញសង្កត់ឬទាញយ៉ាងណាវាតែងតែត្រឡប់មករូបរាងដើមឬវិលទៅកន្លែងដើមវិញ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។