រ៉ាវ
អត្ថន័យ (3)
-
1
នាម
ឃ្នាងវែងសម្រាប់ដាក់មនុស្សដែលជាប់ចោទជាទម្ងន់ចងដៃជើងទាំងពីរទាញសន្ធឹងតឹងភ្ជាប់នឹងស្នឹងខាងមុខចងចង្កោះទាញតឹងភ្ជាប់នឹងស្នឹងខាងក្រោយវាយសួរយកចម្លើយ
ឧទាហរណ៍ ចងរ៉ាវ, វាយរ៉ាវ។
-
2
ឧទានសព្ទ
សូរឮដោយប៉ះ, រណ្ដំឬបាក់នៃវត្ថុរឹងស្រួយមានច្រវាក់ជាដើម
ឧទាហរណ៍ សូរច្រវាក់រ៉ាវៗ។
-
3
គុ.កិ., គុ.
( ព . ប្រ .) ដែលរួសឥតទាក់ឥតទច់
ឧទាហរណ៍ និយាយរ៉ាវ, អានសំបុត្ររ៉ាវ, សម្ដីរ៉ាវ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)