រ៉ាត់
អត្ថន័យ (3)
-
1
នាម
ឈ្មោះវណ្ណយុត្តមួយប្រភេទសម្រាប់សរសេរគាបកើតពាក្យទន្ទឹមគ្នា, ដូចជា : ថ្ងៃ៨កើតរាចនិង១៥ឬ១៤រោចតែសម័យឥឡូវម . ប្រ . ច្រើនសរសេររាយគ្នាជាវណ្ណយុត្តិបារាំង (,;) នេះជា
ឧទាហរណ៍ ថ្ងៃ៨កើត, ៨រោចនិង១៥កើត, ១៥រោចឬ១៤រោចដូច្នេះវិញ។
-
2
កិរិយាសព្ទ
សរសេរគាបពាក្យទន្ទឹមគ្នាដោយប្រើវណ្ណយុត្តហៅថារ៉ាត់
ឧទាហរណ៍ សរសេររាយគ្នាទៅកុំរ៉ាត់នាំឱ្យចង្អៀតបន្ទាត់ទេ!។
-
3
កិរិយាសព្ទ
រឹត, រឹតឱ្យតឹង, ដាសរឹត; ក្រវាត់ ( ម . ប្រ .)។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)