វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ធ ពាក្យដែលផ្ដើមដោយ "ធ" មាន 366 ពាក្យ
ទំព័រ 6 / 13
-
ធរណីសង្ឃ នាម
ទីដីរបស់សង្ឃគឺទីដីដែលទាយកឬទាយិកាគេបរិច្ចាគដាក់ជាទីដីសម្រាប់វត្តទោះដីនោះជាស្រែឬជាចម្ការក្ដីទីដីនេះរាប់បញ្ចូលជាគរុភណ្ឌរបស់វត្ត ...( ព . វិ . ពុ .)។
-
ធរមាន នាម
ដែលកំពុងទ្រទ្រង់នៅ, ដែលមានជីវិតរស់នៅ
-
ធរមានប្បញ្ញត្តិ នាម
បញ្ញត្តិដែលកំពុងមាននៅ, ច្បាប់ដែលគេកំពុងប្រតិបត្តិតាម, បទបញ្ញត្តិដែលរាជការដាក់ឱ្យប្រតិបត្តិតាមពុំទាន់លើកលែងចោល
-
ធាក់ កិរិយាសព្ទ
ធ្វើឱ្យយានមានចលនាទៅមុខដោយប្រើជើងរុញសង្កត់ទៅលើឈ្នាន់
-
ធាក់ច្រំ កិរិយាសព្ទ
ធាក់ផងច្រំផង។
-
ធាង នាម
មែកឈើនីមួយៗដែលឥតខ្នែងឥតប្រគាប
-
ធាតុ នាម
ដី, ទឹក, ភ្លើង, ខ្យល់, អាកាស
-
ធាតុកថា នាម
ឈ្មោះគម្ពីរព្រះអភិធម្មទី៣សម្ដែងអំពីធាតុផ្សេងៗ។
-
ធាតុចូល នាម
( ប . ព .) ព័ត៌មានដែលបានបញ្ចូលទៅក្នុងកុំព្យូទ័រឬទៅក្នុងកម្មវិធីសម្រាប់ដំណើរការឬរក្សាទុក។
-
ធាតុចេញ នាម
( ប . ព .) ព័ត៌មានដែលកុំព្យូទ័របានបង្កើតចេញដោយការគណនាឬដំណើរការ។
-
ធាតុចេតិយ នាម
ចេតិយដែលបញ្ចុះធាតុ, តាមសេចក្ដីក្នុងគម្ពីរព្រះពុទ្ធសាសនាសំដៅចំពោះតែចេតិយដែលបញ្ចុះព្រះសារីរិកធាតុព្រះសព្វញ្ញុពុទ្ធឬដែលបញ្ចុះធាតុព្រះអរហន្ត; មានន័យផ្សេងទៀតថាទោះបីចេតិយដែលបញ្ចុះព្រះពុទ្ធរូបបាក់បែកក៏ហៅថាធាតុចេតិយដែរ។
-
ធាតុទោល នាម
ធាតុឬកិរិយាដែលរូបដើមមានអក្សរតែមួយតួគត់, ច្រើនតែខាងភាសាសំស្ក្រឹតនិងបាលីដូចជាទា " ឱ្យ ", ធា " ទ្រទ្រង់, កាន់, ...", យា " ទៅ "; ខាងភាសាខ្មែរដូចជាកត់, កាត់, ខាត់, ចាំជាដើម។
-
ធាតុនិធាន នាម
ការតម្កល់, ការបញ្ចុះធាតុ, បុណ្យបញ្ចុះធាតុ។
-
ធាតុប្បច្ចវេក្ខណៈ នាម
ការពិចារណានូវបច្ច័យ៤មានចីវរប្បច្ច័យជាដើមឱ្យឃើញថាគ្រាន់តែជាធាតុ៤ប៉ុណ្ណោះ
-
ធាតុភ្លើង នាម
( ម . ព . ភ្លើងធាតុ )។
-
ធាតុរំលាយ នាម
( ម . ព . អង្គធាតុរំលាយ )។
-
ធាតុវិជ្ជា នាម
ចំណេះខាងការប្រកបឬផ្សំធាតុគ្រប់យ៉ាងឱ្យកើតបានជាអ្វីមួយឡើងឬឱ្យប្រើការប្លែកៗបាន។
-
ធាតុវិទ្យា នាម
( ម . ព . ធាតុវិជ្ជា )។
-
ធាតុវិភាគ នាម
ការញែកឬរំលែកធាតុ។
-
ធាតុអន្តរធាន នាម
ការសាបសូន្យឬបាត់បង់នៃព្រះធាតុរបស់ព្រះសម្មាសម្ពុទ្ធ។មានសេចក្ដីតំណាលថាកាលណាសាសនារបស់ព្រះពុទ្ធរោយរៀវបាត់សូន្យទៅដោយហេតុមនុស្សលោភលន់អស់សេចក្ដីគោរពហើយ, កាលនោះព្រះសារីរិកធាតុរបស់ព្រះអង្គទោះបីប្រតិស្ឋាននៅក្នុងទីណាក៏ដោយសុទ្ធសឹងតែអណ្ដែតត្រសែតឯងៗមកប្រជុំគ្នាទាំងអស់នៅត្រង់ពោធិព្រឹក្សគឺកន្លែងដែលព្រះអង្គត្រាស់ដឹងជាដំបូងហើយតេជោធាតុបណ្ដាលឡើងឯងឆេះប្រល័យព្រះសារីរិកធាតុទាំងអស់នោះសុសសោះសូន្យអស់ទៅឥតមានសេសសល់ឡើយ, ត្រង់នេះឯងហើយហៅថាធាតុអន្តរធាន; ហៅម្យ៉ាងទៀតថាធាតុបរិនិព្វានក៏បាន ( តាមមនោរថបូរណីអដ្ឋកថា )។
-
ធាតុអាកាស នាម
លក្ខខណ្ឌនៃបរិយាកាសដូចជាសីតុណ្ហភាពខ្យល់ភ្លៀងដែលអាចប្រែប្រួលទៅតាមទីកន្លែងនិងពេលវេលាមួយជាក់លាក់
-
ធាត់ គុណនាម
ទីទៃពីស្គមគឺមានសាច់ច្រើន
-
ធាត់ធំ គុណនាម
( ម . ព . ធំធាត់ )។
-
ធាត្រី នាម
មេដោះ, ស្រីជាបងរក្សា។
-
ធាន ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យធន
-
ធានា នាម
ដំណើរទទួលអះអាង, ទទួលរ៉ាប់រងលើខ្លួន។ប្រើតាមទម្លាប់ជាកិ . ឬន . ក៏បាន
-
ធានារ៉ាប់រង កិរិយាសព្ទ
ធានាថានឹងទទួលខុសត្រូវចំពោះការខូចខាតឬការបាត់បង់ណាមួយដែលកើតឡើង។
-
ធានាអះអាង កិរិយាសព្ទ
ធានាទទួលខុសត្រូវលើខ្លួន
-
ធានី នាម
នគរ, ក្រុង; ខេត្ត, ស្រុក; ច្រើនប្រើជារាជធានីក្រុងដែលមានក្សត្រទ្រង់រាជ្យគង់នៅជាប្រធាន។បើប្រទេសដែលឥតក្សត្រិយ៍ទ្រង់រាជ្យហៅថារដ្ឋធានី។ពាក្យនេះជាវេវចនៈនឹងពាក្យឋានីយ។
-
ធារ នាម
ពំនូកស្រូវ, អង្ករឬគ្រាប់អ្វីៗដែលចាក់បង្ហូរគរទុក
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។