ធាតុអន្តរធាន
អត្ថន័យ
-
1
នាម
ការសាបសូន្យឬបាត់បង់នៃព្រះធាតុរបស់ព្រះសម្មាសម្ពុទ្ធ។មានសេចក្ដីតំណាលថាកាលណាសាសនារបស់ព្រះពុទ្ធរោយរៀវបាត់សូន្យទៅដោយហេតុមនុស្សលោភលន់អស់សេចក្ដីគោរពហើយ, កាលនោះព្រះសារីរិកធាតុរបស់ព្រះអង្គទោះបីប្រតិស្ឋាននៅក្នុងទីណាក៏ដោយសុទ្ធសឹងតែអណ្ដែតត្រសែតឯងៗមកប្រជុំគ្នាទាំងអស់នៅត្រង់ពោធិព្រឹក្សគឺកន្លែងដែលព្រះអង្គត្រាស់ដឹងជាដំបូងហើយតេជោធាតុបណ្ដាលឡើងឯងឆេះប្រល័យព្រះសារីរិកធាតុទាំងអស់នោះសុសសោះសូន្យអស់ទៅឥតមានសេសសល់ឡើយ, ត្រង់នេះឯងហើយហៅថាធាតុអន្តរធាន; ហៅម្យ៉ាងទៀតថាធាតុបរិនិព្វានក៏បាន ( តាមមនោរថបូរណីអដ្ឋកថា )។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)