ធាតុ
នាម
អត្ថន័យ (5)
-
1
នាម
ដី, ទឹក, ភ្លើង, ខ្យល់, អាកាស
ឧទាហរណ៍ ធាតុដី, ធាតុទឹក។
-
2
នាម
អាការៈក្នុងខ្លួនដូចយ៉ាងសក់, ធ្មេញ, សាច់, ឈាមជាដើមក៏ហៅថាធាតុ។
-
3
នាម
មាស, ប្រាក់, ដែក។ល។ក៏ហៅថាធាតុ។
-
4
នាម
ឆ្អឹងរបស់បុគ្គលដែលគេគួរគោរពក៏ហៅថាធាតុឬហៅថាអដ្ឋិធាតុ។
-
5
នាម
មូលដើមរបស់តន្តិភាសាមានភាសាសំស្ក្រឹត, បាលីជាដើមក៏ហៅថាធាតុ, ដូចយ៉ាងធរណី " ផែនដី " មកពីធរ - ធាតុ " ទ្រទ្រង់ "; កម្ម " អំពើ " មកពីករ - ធាតុ " ធ្វើ "។ល។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)