វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឆ ពាក្យដែលផ្ដើមដោយ "ឆ" មាន 361 ពាក្យ
ទំព័រ 3 / 13
-
ឆាតកទុក្ខ នាម
ទុក្ខកើតអំពីឃ្លាន, អំពីអត់ឃ្លាន។
-
ឆាតកភ័យ នាម
ភ័យអំពីឃ្លាន, អំពីអត់ឃ្លាន។
-
ឆាតករោគ នាម
រោគដែលកើតឬបណ្ដាលពីអត់ឃ្លាន។
-
ឆាតកាល នាម
កាលសម័យដែលឃ្លាន, សម័យដែលអត់ឃ្លាន
-
ឆាន់ កិរិយាសព្ទសព្វនាម
បរិភោគ, ស៊ី
-
ឆាប កិរិយាសព្ទនាម
រូសអ្វីៗដោយដែកឆាប
-
ឆាបឆួល កិរិយាសព្ទ
ជះកម្ដៅឆួលឡើងដោយអណ្ដាតភ្លើងមួយភ្លែត។
-
ឆាបឆេះ កិរិយាសព្ទ
( ម . ព . ឆេះ )
-
ឆាប់ គុណកិរិយា
ដែលប្រញាប់, រួសរាន់, វៃៗ
-
ឆាយ កិរិយាសព្ទប.
ទាត់កកាយឱ្យរាយ, ឱ្យរាប, ឱ្យស្មើ
-
ឆាយា នាម
ស្រមោល, ម្លប់; រូប; លំអ; ពន្លឺ ...។
-
ឆាយាធរ នាម
អ្នកទ្រទ្រង់នូវពន្លឺ, ទ្រទ្រង់នូវស្រមោល ( ព្រះចន្ទ្រ; កញ្ចក់ )។
-
ឆាយាបថ នាម
ផ្លូវនៃពន្លឺ ( អាកាស )។
-
ឆាយាភ្រឹត នាម
អ្នកកាន់នូវពន្លឺ, អ្នកមានពន្លឺ ( ព្រះចន្ទ )។
-
ឆាយាមិត្រ នាម
សម្លាញ់នៃស្រមោល, នៃម្លប់ ( ឆត្រ )។
-
ឆាយាល័ក្ខណ៍ នាម
រូបថត
-
ឆាយាវិត្រ នាម
រូបថតដែលដាក់ក្នុងកញ្ចក់ឬស៊ុម។
-
ឆាយាវិត្រាល័យ នាម
កន្លែងតាំងឬរក្សាទុករូបថត។
-
ឆាល់ គុណកិរិយា
ដែលរហ័សណាស់
-
ឆាវ កិរិយាសព្ទឧទានសព្ទ
សរសេរចម្លងស្រង់សេចក្ដីដោយអន្លើ, សរសេរចម្លងស្រង់សេចក្ដីដោយអក្សរខ្វៀកយ៉ាងប្រញាប់។
-
ឆាំង កិរិយាសព្ទ
ដណ្ដើមយកឈ្នះ, ប្រណាំងប្រជែងដោយអាការៈរនិងរនាំង។
-
ឆាំងៗ ឧទានសព្ទ
ឮសូរដោយប៉ះទង្គិចរបស់អ្វីដែលរឹងឬសូររន្ទះបាញ់។
-
ឆាំឆា នាម
ឈ្មោះឈើមួយប្រភេទប្រើការបានច្រើនយ៉ាង
-
ឆា៎ ឧទានសព្ទ
ពាក្យបន្ទរក្នុងបទចម្រៀង, ទទួលចង្វាក់ច្រៀង។
-
ឆាៗ ឧទានសព្ទ
សូរឮដោយឆាខ្លាញ់ជាដើម។
-
ឆិកៗ ឧទានសព្ទ
( ម . ព . ឆឹកៗ)។
-
ឆិញ គុណកិរិយាគុណនាម
ដែលរលីងធេង, ក្បិល, ណិល, យង់
-
ឆិត កិរិយាសព្ទគុណកិរិយា
ស្រដៀងគ្នា, ប្របេះគ្នា។
-
ឆិទ្ទដ្ឋាន នាម
ចន្លោះ, ក្រហូង, ក្រហែង
-
ឆិទ្រ នាម
ទ្វារទាំង៩នៃរាងកាយមនុស្ស។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។