ឆាយា
អត្ថន័យ (2)
-
1
នាម
ស្រមោល, ម្លប់; រូប; លំអ; ពន្លឺ ...។
-
2
នាម
សំបុត្រសម្គាល់ខ្លួនសម្រាប់ភិក្ខុក្នុងសម័យសព្វថ្ងៃនេះកាន់រក្សាទុកជាគ្រឿងអាងឱ្យដឹងថាកាលដែលខ្លួនលោកបំពេញឧបសម្បទានោះសម្រេចញត្តិចតុត្ថកម្មវាចានៅវេលាស្រមោលចម្រឹងឈើឬឫស្សីដែលបោះជាគ្រឿងសម្គាល់នោះបានប៉ុន្មានជាន់; លុះតមកកំណត់យកនាឡិកាប្រាប់ម៉ោងពេលជាជំនួសស្រមោលហើយមានកត់ហេតុផ្សេងៗមានថ្ងៃខែឆ្នាំសករាជជាដើមផង; ក្នុងសម័យឥឡូវសូម្បីសាមណេរក៏ឱ្យមានសំបុត្រនេះកាន់រក្សាខ្លួនដែរ ( ហៅថាសង្ឃដីកាសម្រាប់ឱ្យសាមណេរកាន់ជាសម្គាល់ )។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)