ឆាប
កិរិយាសព្ទនាម
អត្ថន័យ (4)
-
1
កិរិយាសព្ទ
រូសអ្វីៗដោយដែកឆាប
ឧទាហរណ៍ ឆាបរណារ។
-
2
កិរិយាសព្ទ
លូករាលទៅឆេះ
ឧទាហរណ៍ អណ្ដាតភ្លើងឆាបសំយាបផ្ទះ។
-
3
នាម
គ្រឿងភ្លេងមួយប្រភេទសម្រាប់ចាប់ទង្គិចទទួលចង្វាក់ភ្លេងឬចង្វាក់ចម្រៀង។
-
4
កិរិយាសព្ទ
ហើរហក់ចុះទាបដើម្បីនឹងចាប់អ្វីៗ
ឧទាហរណ៍ ខ្លែងឆាបកូនមាន់។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)