វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
គ ពាក្យដែលផ្ដើមដោយ "គ" មាន 800 ពាក្យ
ទំព័រ 2 / 27
-
គគ្រឺត កិរិយាសព្ទ
ធ្វើកិរិយាព្រហើន, កំញើញដាក់, កង្ខើញចូល
-
គគ្រុក គុណនាមឧទានសព្ទ
ដែលមានដង្កូវចុះ
-
គគ្រុម ឧទានសព្ទ
គ្រុមៗមិនដាច់សូរ។
-
គគ្រុយ គុណកិរិយា
ដែលមានលំនាំយឺតគ្រុយៗ
-
គគ្រូក ឧទានសព្ទ
ដែលឮសូរគ្រូកៗច្រើនដង
-
គគ្រួប ឧទានសព្ទ
ដែលឮគ្រួបៗ។
-
គគ្រើម គុណនាម
ដែលនៅគ្រើមៗមិនល្អិតល្អ។
-
គគ្រេង ឧទានសព្ទ
សូរសន្ធឹកដោយលោតទឹក, កញ្ជ្រោកទឹកដោយគ្នាច្រើនឬសូរឮដោយរលកទឹក
-
គគ្រេងគគ្រាំ ឧទានសព្ទ
សូរសន្ធឹកដោយលោតទឹកលេងឬសូរសន្ធឹករលកដែលបោកខ្ទប់ខ្លាំង។ដូចគ្នានឹងគគ្រាំគគ្រេងដែរ។
-
គគ្រោក គុណនាម
ដែលនៅគ្រោតៗមិនរលីងល្អ។
-
គឃរ គុណកិរិយាគុណនាម
ដែលមានអាការៈខ្ទរ, គឃ្លើនឥតកោតញញើត
-
គឃារ គុណនាម
ដែលស្លុយ, ស្រុងពេក
-
គឃឹក ឧទានសព្ទ
សូរឮឃឹកៗច្រើនដង។
-
គឃុល គុណកិរិយាគុណនាម
ដែលស្រុងធ្លាក់ចុះ, សំពីងសំពោង, ឥតរបៀបរៀបរយ
-
គឃូស ឧទានសព្ទ
សូរឮឃូសៗច្រើនដង។
-
គឃៀរ គុណកិរិយាគុណនាម
ដែលបែកញើសហៀរហូរសស្រាក់
-
គឃ្លើន គុណកិរិយាគុណនាម
ដែលមានអាការៈអង់អាចឥតញញើត, ងងើល, ជជើលឥតក្រែង
-
គង កិរិយាសព្ទគុណកិរិយាគុណនាមនាម
លើកវត្ថុដែលមានសណ្ឋានវែងដាក់សង្កត់លើអ្វីៗតាមត្រូវការឬលើកជើង, លើកដៃដាក់លើគ្នាឬដាក់លើអ្នកដទៃ
-
គងពិសី នាម
ឈ្មោះស្រុក១ក្នុងខេត្តកំពង់ស្ពឺ
-
គងអន្ទាក់ខ្លា កិរិយាសព្ទគុណកិរិយា
គងកជើងម្ខាងលើក្បាលជង្គង់ម្ខាង។
-
គង់ កិរិយាសព្ទគុណនាមគុណកិរិយា
សល់នៅ
-
គង់តែ គុណកិរិយា
មុខតែ, ប្រាកដជា, មុខជា
-
គង់នៅ កិរិយាសព្ទ
ឋិតនៅ, សម្រេចឥរិយាបថទាំង៤គឺដើរ, ឈរ, អង្គុយ, ដេក ( រ . ស .); ( ស . ស .)។
-
គង់មាន គុណកិរិយា
នឹងមានគង់តែមុខជា
-
គង់វង្ស កិរិយាសព្ទគុណនាម
គង់ពូជវង្សនៅមិនសូន្យ, គង់ដំណែលឬប្រពៃណីនៅដូចដើម
-
គង់សំណុំ គុណនាមនាម
សំណុំទឹកភ្លោះដែលមិនបែកនៅស្រោបទាំងទារកនិងសុកនៅពេលកើត។តាមជំនឿខ្មែរជឿថាទារកនោះមានគ្រូដើមគ្រូបាធ្យាយឬម្ដាយដើមតាមថែរក្សា
-
គង្គា នាម
ឈ្មោះទន្លេធំ១នៅក្នុងមជ្ឈិមប្រទេសដែលមានក្បាលជាប់ពីភ្នំហិមាល័យហូរចុះមកដល់ក្រុងក័លក័ត្តា (Calculta) រហូតមកដល់សមុទ្រឥណ្ឌា។
-
គង្គាន កិរិយាសព្ទ
រុករានចូលឥតញញើត
-
គង្គួន កិរិយាសព្ទ
ចងចិត្តព្យាបាទ, ចងគំនុំមិនលែង; ច្រើននិយាយថាគុំគង្គួនជាង។
-
គង្វាល នាម
មនុស្សអ្នកឃ្វាលរក្សា
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។