គង
អត្ថន័យ (3)
-
1
កិរិយាសព្ទ
លើកវត្ថុដែលមានសណ្ឋានវែងដាក់សង្កត់លើអ្វីៗតាមត្រូវការឬលើកជើង, លើកដៃដាក់លើគ្នាឬដាក់លើអ្នកដទៃ
ឧទាហរណ៍ គងឈើ, គងឫស្សីលើដំបូលទូក, លើគំនរឧស; លើកជើងគងលើគ្នា, លើកដៃគងថ្ងាស។
-
2
គុ.កិ., គុ.
ទាស់, ឆ្គង
ឧទាហរណ៍ និយាយពាក្យគងទៅលើគេ, និយាយគងលើច្បាប់។
-
3
នាម
គ្រឿងភ្លេងឬគ្រឿងសម្រាប់វាយឱ្យសញ្ញាគ្នាធ្វើដោយលោហជាតិមានសណ្ឋានមូលមានដោះផតខាងក្នុង
ឧទាហរណ៍ គងតូច, គងធំ, វាយគងប្រជុំគ្នាស្ដាប់ធម៌។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)