គឃរ
គុណកិរិយាគុណនាម
អត្ថន័យ
-
1
គុ.កិ., គុ.
ដែលមានអាការៈខ្ទរ, គឃ្លើនឥតកោតញញើត
ឧទាហរណ៍ ដើរគឃរគឺដើរគឃ្លើនឥតកោតញញើត, អួតគឃរគឺអួតក្អេងក្អាងឥតកោតញញើត, ឫកគឃរគឺឫកគឃ្លើន, សំដីគឃរគឺសំដីក្អេងក្អាងឥតកោតញញើតឥតក្រែង។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)