វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 921 / 1268
-
សុខសេយ្យា នាម
ការដេកជាសុខ, ការដេកស្រណុក។
-
សុខា នាម
សេចក្ដីសុខ
-
សុខាភិបាល នាម
ការថែរក្សាឬគ្រប់គ្រង់, ទំនុកបម្រុងឱ្យបានសុខ។
-
សុខាភិយាចនា នាម
ការបន់ស្រន់, បួងសួង, សំបូងសង្រូងសូមឱ្យបានសុខ
-
សុខារម្មណ៍ នាម
អារម្មណ៍ជាសុខ, អារម្មណ៍ដែលទទួលសេចក្ដីសុខ។
-
សុខាវតី នាម
ឈ្មោះឋានសួគ៌ក្នុងគម្ពីរលទ្ធិមហាយានដែលចែងថាជាឋានមួយដែលព្រះពុទ្ធគង់នៅមានព្រះជន្មវែងឥតគណនា។ក្នុងលទ្ធិថេរវាទយើងមិននិយាយថាមានឋានសួគ៌ឈ្មោះនេះសោះឡើយ។
-
សុខាសា នាម
បំណងឱ្យបានសុខទៅមុខ។
-
សុខិតកាល នាម
កាលឬវេលាដែលមានសេចក្ដីសុខ
-
សុខិន្ទ្រិយ នាម
ឥន្ទ្រិយគឺសេចក្ដីសុខ។
-
សុខុម គុណនាម
ល្អិត, ឆ្មារ, ម៉ដ្ឋ; ប៉ផូរ, ផូរផង់; ល្វន់; តូចណាស់; ចង្អៀតក្រយល់; ឈ្លាសវៃ
-
សុខុមកថា នាម
សម្ដីសុខុម, សម្ដីល្អិត។
-
សុខុមគម្ភីរភាព គុណនាម
ដែលមានដំណើរឬសេចក្ដីល្អិតជ្រាលជ្រៅ
-
សុខុមច្ឆវី នាម
ឆវីម៉ដ្ឋផូរផង់, អ្នកដែលមានឆវីម៉ដ្ឋប៉ផូរ។
-
សុខុមធម៌ នាម
ធម៌សុខុម។
-
សុខុមប្បញ្ញា នាម
ប្រាជ្ញាល្អិត, ប្រាជ្ញឈ្លាសវៃ។
-
សុខុមព័ណ៌ នាម
ព័ណ៌ឬសម្បុរផូរផង់។
-
សុខុមព័ស្ត្រ នាម
សំពត់សាច់ម៉ដ្ឋ។
-
សុខុមភាព នាម
ភាពសុខុម។
-
សុខុមមតិ នាម
គំនិតល្អិត។
-
សុខុមមន្តិនី នាម
( ម . ព . សុខុមមន្តី )។
-
សុខុមមន្តី នាម
អ្នកដែលមានការប្រឹក្សាយ៉ាងល្អិត។
-
សុខុមវណ្ណ នាម
( ម . ព . សុខុមព័ណ៌ )។
-
សុខុមវាចា នាម
( ម . ព . សុខុមកថា )។
-
សុខុមវាទិនី នាម
( ម . ព . សុខុមវាទី )។
-
សុខុមវាទី នាម
អ្នកដែលច្រើនប្រើសម្ដីល្អិត។
-
សុខុមសត្ត នាម
សត្វល្អិត
-
សុខុមសត្វ នាម
( ម . ព . សុខុមសត្ត )។
-
សុខុមាកាស នាម
( កសិ .) ធាតុអាកាសកំណត់នៃទីតាំងតូចណាមួយដែលខុសពីអាកាសធាតុជុំវិញ
-
សុខុមាល គុណនាម
ដែលចម្រើនដោយសេចក្ដីសុខ, ដែលធ្លាប់តែស្រណុក ( មិនដែលប្រទះនឿយហត់ )
-
សុខុមាលជាតិ នាម
ជាតិជាអ្នកធ្លាប់តែស្រណុក។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។