វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 89 / 1268
-
ខ្យង នាម
ឈ្មោះសត្វសន្តាននឹងស័ង្ខសម្បកសន្តានខ្ចៅតែរូបធំជាងខ្ចៅជាងគ្រែងខ្លះមានពុកមាត់, ខ្លះគូទស្រួច, ខ្លះទាល; គូទស្រួចហៅខ្យងគូទស្រួច, គូទទាលហៅថាខ្យងគូទទាល, មានទឹកជាលំនៅខ្លះ, នៅលើគោកខ្លះ។ស្រុកខ្លះហៅខ្ចងព្រោះគេយល់ថាគូនឹងខ្ចៅ, គេនិយាយថាខ្ចងខ្ចៅ, ប៉ុន្តែតាមពិតខ្យងនេះប្រើមកយូរណាស់ហើយ។
-
ខ្យល់ នាម
សភាវៈដែលបក់, ដែលផាត់ទៅមកតាមធម្មតាលោកគឺរំជួលអាកាស។ពាក្យនេះស្រុកខ្លះហៅខ្ចរ ( អ . ថ . ខ្ចល់ )។បើហៅដូច្នេះដូចជាមានន័យសមដែរព្រោះមកពីភាសាសំ . បា . " ខចរប្រែថាសភាវៈឬដំណើរទៅតាមអាកាស " ប៉ុន្តែយើងកែឱ្យហៅខ្ចរវិញពុំកើតទេព្រោះយើងប្រើជាខ្យល់មកយូរហើយ។
-
ខ្យល់កន្ត្រាក់ នាម
សម្ទុះខ្យល់ដែលមានកម្លាំងខ្លាំងនិងមានល្បឿនលឿនបក់កញ្ឆក់ភ្លាមៗតែក្នុងរយៈពេលខ្លី
-
ខ្យល់កួច នាម
ខ្យល់បក់វិលខ្លាំងនៅមួយកន្លែងឬចល័តមានរាងដូចសសរឈរឬសាជីផ្ងារដែលកើតមាននៅលើផ្ទៃដីឬផ្ទៃទឹក
-
ខ្យល់គរ នាម
ខ្យល់ចាប់ធ្ងន់បាត់ស្មារតីដូចមនុស្សស្លាប់។
-
ខ្យល់ចាប់ នាម
ធាតុក្នុងខ្លួនមិនស្រួលស្លាក់ខ្យល់រត់មិនសព្វនាំឱ្យវិលមុខបែកញើសត្រជាក់ខ្លួន។
-
ខ្យល់បក់រំភើយៗ
ខ្យល់បក់រហើយតិចៗល្មមត្រជាក់ស្រួល។
-
ខ្យល់មូសុង នាម
ឈ្មោះខ្យល់រដូវនៅអាស៊ីខាងត្បូងនិងអាស៊ីភាគអាគ្នេយ៍។ចន្លោះខែឧសភានិងកញ្ញាខ្យល់បក់ពីទិសនិរតី ( រដូវភ្លៀង ) ហើយចាប់ពីខែតុលាដល់មេសាខ្យល់បក់ពីទិសឦសាន ( រដូវប្រាំង )។
-
ខ្យល់យោងទឹក នាម
ខ្យល់ដែលបក់យោងទឹកឱ្យឡើងឬយោងទឹកឱ្យធ្លាក់ភ្លៀង។
-
ខ្យល់រំជួល នាម
ខ្យល់បក់បោកខ្លាំង។
-
ខ្យាដំរី នាម
ឈ្មោះសត្វមានពិសមួយប្រភេទសន្តានខ្ទួយតែធំជាងខ្ទួយសម្បុរខ្មៅមានតង្កៀបកន្ទុយវែងមានទ្រនិច។
-
ខ្យូស នាម
តូបសម្រាប់លក់ឬសម្រាកលម្ហែកាយនិងបរិភោគអាហារជាដើម
-
ខ្លប គុណនាម
ដែលស្របទន់បណ្ដោយ
-
ខ្លបខ្លាច កិរិយាសព្ទ
ខ្លាចរាបឥតកម្រើកតតប, ខ្លាចលែងហ៊ានតតាំង។
-
ខ្លា នាម
ឈ្មោះសត្វចតុប្បាទសាហាវរូបរាងដូចឆ្មាតែធំជាងតែងនៅក្នុងព្រៃបរិភោគសាច់។ខ្លាមានច្រើនប្រភេទគឺខ្លាធំ, ខ្លារខិន, ខ្លាត្រី។ខ្លាមួយប្រភេទទៀតខ្មៅបរិភោគឃ្មុំជាអាហារហៅថាខ្លាឃ្មុំ។
-
ខ្លាឃ្មុំ នាម
( ម . ព . ឃ្មុំ២)។
-
ខ្លាឃ្លោក នាម
ឈ្មោះល្បែងស៊ីសងមួយប្រភេទដែលមានគ្រាប់សម្រាប់ក្រឡុករាងជាគូបចំនួន៣ដោយមានបិទរូបគ្រប់ជ្រុងមានរូបសត្វខ្លារូបឃ្លោកក្ដាមមាន់ជាដើម
-
ខ្លាច កិរិយាសព្ទ
ដែលមិនហ៊ាន, មិនអាច
-
ខ្លាចចិត្ត កិរិយាសព្ទ
ក្រែងចិត្តរង្កៀសចិត្តរអែងចិត្ត
-
ខ្លាចតែ គុណកិរិយា
ក្រែងតែក្រែងលោសង្ស័យតែតិចលោ
-
ខ្លាចរអា កិរិយាសព្ទ
ខ្លាច, រាងដោយទ្រាន់ខ្លាំង។
-
ខ្លាញ់ នាម
អាការៈខាប់ទន់កើតពីសាច់មានដោយអន្លើក្នុងរូបកាយមនុស្សឬសត្វ
-
ខ្លាំង គុណនាម
ដែលមានកម្លាំងច្រើន។
-
ខ្លី គុណនាម
ដែលតិចប្រវែង
-
ខ្លឹម នាម
សាច់ឈើដែលរឹងនៅខាងក្នុងស្រាយ
-
ខ្លឹមសារ នាម
ខ្លឹមរឹង, ខ្លឹមសំខាន់; ប្រយោជន៍ថ្លៃថ្លា។
-
ខ្លឺត គុណកិរិយា
ដែលលឿន, ដែលតឹងខ្លាំង
-
ខ្លុក នាម
អំបោះមង្គល
-
ខ្លុង នាម
ឈ្មោះឈើមួយប្រភេទមានក្រមរនៅសំបកមានមមីសនៅស្លឹកៗធំក្រាស់ស្លឹកប្រើជាថ្នាំក្វាតជ្រាំងមានជ័រប្រើការបានហៅថាជ័រទឹក។
-
ខ្លុយ នាម
ឈ្មោះគ្រឿងភ្លេងមហោស្រពសម្រាប់ផ្លុំមានអណ្ដាតជាស្នូលមានហែប។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។