វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 816 / 1268
-
វ៉ាន់ស៊ុយ នាម
ឈ្មោះដំណាំតិណជាតិមានក្លិនក្រអូបឆួលប្រើជាគ្រឿងផ្សំជាជំនួយម្ហូបមុខខ្លះឬបបរគ្រឿងឱ្យមានរសឆ្ងាញ់, មាន២ប្រភេទគឺមួយប្រភេទស្លឹកល្អិតទន់ស្រួយ, មួយប្រភេទទៀតស្លឹកធំទ្រវែងសាច់ស្វិតបន្តិច ( ទាំង២ប្រភេទនេះដើមកំណើតមកពីប្រទេសចិន )
-
វ៉ាប់ ឧទានសព្ទ
សូរឮដោយត្របាក់
-
វ៉ាយហ្វាយ នាម
ប្រព័ន្ធដែលភ្ជាប់បរិក្ខារអេឡិចត្រូនិកទៅនឹងអ៊ីនធឺណិតដោយមិនប្រើខ្សែ។
-
វ៉ារោង កិរិយាសព្ទ
លើកឈប់លែងរាំ
-
វ៉ារ្យ៉ង់ នាម
រង្វាស់មួយនៃរបាយក្នុងស្ថិតិវិទ្យាដែលជាមធ្យមភាគនៃផលសងការ៉េរវាងតម្លៃអង្កេតនិងមធ្យមរបស់វា។
-
វ៉ាលិស នាម
ហិបតូចស្រាលធ្វើដោយស្បែកសម្លាប់ឬធ្វើដោយសំពត់សាច់ក្រាស់ជាដើមមានដៃយួរបានសម្រាប់ដាក់អីវ៉ាន់ស្រាលៗមានសម្លៀកបំពាក់ជាដើម
-
វ៉ាល់ ឧទានសព្ទ
សូរឮដោយចោលអ្វីមួយដែលវិល
-
វ៉ាល់គុប ឧទានសព្ទ
ចោលវ៉ាល់ទៅធ្លាក់ឬប៉ះឮសូរគុប។
-
វ៉ាស ឧទានសព្ទ
សូរឮដោយស្រែកយ៉ាងពេញសំឡេង
-
វ៉ាឡង់ នាម
ចំនួនវិជ្ជមានដែលបង្ហាញពីសមត្ថភាពចងសម្ព័ន្ធរបស់អាតូមមួយជាមួយអាតូមផ្សេងទៀត
-
វ៉ី សព្វនាម
អា, អានាង; មេ, មេនាង; ហង; ឯង។
-
វ៉ឹកវ៉ឺន កិរិយាសព្ទ
( ម . ព . ហ្វឹកហ្វឺន )។
-
វ៉ឺ ឧទានសព្ទ
( ម . ព . វឺ )។
-
វ៉ឺង ឧទានសព្ទ
សូរសម្ដីឬសំឡេងឮគ្រលួច
-
វ៉ឺងវ៉ាង ឧទានសព្ទ
សូរសម្ដីដែលនិយាយឮខ្លាំងពេញទ្រពងមាត់
-
វ៉ឺតៗ ឧទានសព្ទ
សូរឮដោយបឺតឬស្រូបខ្លាំងជាដើម។
-
វ៉ឺនវ៉ាយ កិរិយាសព្ទ
សម្ដែងអាការស្ទាក់ស្ទើរ, រារែក, មិនដាច់ស្រេច
-
វ៉ឺយ ឧទានសព្ទ
ពាក្យអាលបនៈសម្រាប់និយាយទៅរកកូនក្មេងសាមញ្ញឬសម្រាប់មនុស្សដែលត្រូវប្រើពាក្យអញ, ឯងទៅរក
-
វ៉ឺះ ឧទានសព្ទ
ពាក្យស្រែកបង្កូកហៅគ្នាឬស្រែកឆ្លើយគ្នាពីចម្ងាយដោយពេញសំឡេងខ្ពស់ស្រួចគ្រលួច
-
វ៉ុល ឧទានសព្ទ
សូរឮដោយបក្សីតូចហើរឡើងដោយប្រញាប់
-
វ៉ុលម៉ែត្រ នាម
ឧបករណ៍ដែលប្រើសម្រាប់វាស់ផលសងប៉ូតង់ស្យែល ( តង់ស្យុង ) រវាងចំណុចពីរនៅក្នុងសៀគ្វីអគ្គិសនី។
-
វ៉ូ ឧទានសព្ទ
សូរកញ្ចែកប៉ាល់តូចជាដើម។
-
វ៉ូង ឧទានសព្ទ
សូរសម្ដីឬសំឡេងឮក្អូងខ្លាំង
-
វ៉ូងវ៉ាង ឧទានសព្ទ
( ម . ព . វ៉ឺងវ៉ាង )។
-
វ៉ូត ឧទានសព្ទ
សូរសំឡេងស្វាក្រិសថ្ងូរជាដើម ( ប្រើជាង៉ូតឬង៉ូតៗក៏មាន, តាមដំណើរឮ )។
-
វ៉ូតៗ ឧទានសព្ទ
( ម . ព . វ៉ូត )។
-
វ៉ូប ឧទានសព្ទ
សូរច្របាច់ស៊ិហ្វ្លេកៅស៊ូរថយន្តជាដើម។
-
វ៉ូម ឧទានសព្ទ
( ម . ព . វូម )។
-
វ៉ូស ឧទានសព្ទ
សូរស្រែកបង្អើលឬស្រែកដង្ហោយហៅគ្នាពីចម្ងាយជាដើម ( បើស្រែកពីទីឆ្ងាយពេកថាវ៉ូ៎សមានសូរស្រួចខ្ពស់ )។
-
វ៉ូសវ៉ាស ឧទានសព្ទ
សូរស្រែកបង្អើលដោយមានគ្នាច្រើន។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។