វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 740 / 1268
-
លោកប្រទីប នាម
ប្រទីប ( ពន្លឺ ) របស់លោក ( ព្រះសព្វញ្ញុពុទ្ធ )។
-
លោកប្រវត្តិ នាម
( ម . ព . លោកប្បត្តិ )។
-
លោកប្រសិទ្ធ នាម
ដែលប្រាកដ, ជាក់ច្បាស់ដល់ពួកមនុស្សទួទៅ, ដែលមានគេដឹងឬស្គាល់ពេញពាស។
-
លោកមាតា នាម
( ម . ព . លោកជននី )។
-
លោកយាត្រា នាម
ដំណើរ, ការប្រព្រឹត្តទៅរបស់លោក; កិច្ចការរបស់មនុស្ស; ការរស់នៅរបស់សត្វលោក។
-
លោកវឌ្ឍនៈ នាម
សេចក្ដីចម្រើនរបស់លោក។
-
លោកវាទ នាម
សម្ដីឬវោហាររបស់លោក។
-
លោកវិជ្ជា នាម
វិជ្ជាសម្រាប់លោក ( តាមសម័យនិយម )។
-
លោកវិទ នាម
អ្នកចេះវិជ្ជាសម្រាប់លោក។
-
លោកវិទូ នាម
អ្នកដឹងច្បាស់នូវលោក ( ព្រះសម្មាសម្ពុទ្ធ )។
-
លោកវិទ្យា នាម
( ម . ព . លោកវិជ្ជា )។
-
លោកវិនាស នាម
សេចក្ដីវិនាសលោក, ការប្រល័យលោក។
-
លោកវុឌ្ឍិ
( ម . ព . លោកវឌ្ឍនៈ )។
-
លោកវោហារ នាម
( ម . ព . លោកវាទ )។
-
លោកសក្ខី នាម
បន្ទាល់របស់លោកគឺភ្លើង; ព្រះព្រហ្ម។
-
លោកសង្គ្រោះ នាម
ការសង្គ្រោះមនុស្សមិនរើសមុខ, ការជួយទំនុកបម្រុងមនុស្សផងគ្នាឱ្យបានសុខ, ឱ្យកើតសន្តិភាព។
-
លោកសណ្ឋាន នាម
ទ្រង់ទ្រាយឬបែបភាពពិភពលោក, ភូគោល។
-
លោកសន្តិភាព នាម
សេចក្ដីស្ងប់របស់លោក។
-
លោកសន្តិសុខ នាម
ដំណើរសុខសាន្តរបស់លោក។
-
លោកសន្និវាស នាម
ពពួកសត្វដែលនៅអាស្រ័យក្នុងលោក, ពួកមនុស្ស; លោកទាំងអស់។
-
លោកសព្ទ នាម
សូរសព្ទរបស់លោក; ភាសាសម្ដីរបស់សត្វលោក។
-
លោកសម្បត្តិ នាម
( ម . ព . លោកិយទ្រព្យ )។
-
លោកសាក្សី នាម
( ម . ព . លោកសក្ខី )។
-
លោកសេដ្ឋ នាម
( ម . ព . លោកជេស្ឋ )។
-
លោកស្ថាណុ នាម
( ម . ព . លោកខាណុ )។
-
លោកស្ថិតិ នាម
ដំណើរស្ថិតនៅរបស់លោក, ដំណើរដែលលោកតាំងនៅតាមកាលកំណត់; អាយុផែនដី។
-
លោកហាស នាម
សេចក្ដីរីករាយសប្បាយរបស់ពួកមនុស្ស។
-
លោកហាសៈ នាម
( ម . ព . លោកហាស )។
-
លោកអ្នក នាម
( ម . ព . អ្នក )។
-
លោកា នាម
លោកទាំងឡាយ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។