វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 451 / 1268
-
ប្រតែង កិរិយាសព្ទ
ប្រតោងចាប់ដោយប្រវេប្រវា។
-
ប្រតែងប្រតោង កិរិយាសព្ទ
ប្រតោងចាប់ដោយប្រវេប្រវា, កាន់ដៃយោងគ្នាឡើងលើទីខ្ពស់ទាញគ្នាឡើងលើ។
-
ប្រតោក គុណនាម
ដែលមានពោះធំឡើងប្រដក់ហាក់ដូចគេចងបន្តោក
-
ប្រតោង កិរិយាសព្ទ
តោងដោយប្រយោល
-
ប្រតោងព្រយឺត កិរិយាសព្ទ
( ម . ព . ព្រយឺតប្រតោង )។
-
ប្រត្យក្យារម្មណ៍ នាម
ការដឹងអំពីអ្វីៗដែលស្ថិតនៅជុំវិញខ្លួនយើងតាមរយៈវិញ្ញាណទាំងប្រាំ។
-
ប្រត្យក្ស គុណនាមគុណកិរិយា
( ម . ព . ប្រចក្ស )។
-
ប្រត្យាមិត្រ នាម
( ម . ព . បច្ចាមិត្ត )។
-
ប្រថម គុណនាម
ទីមួយ, ដំបូងគេ, មុនគេ។ក្លាយមកពីបាលី « បឋម »។
-
ប្រថមកល្ប នាម
( ម . ព . បឋមកប្បក្នុងបឋម )។
-
ប្រថមត្រាស់ នាម
( ម . ព . បឋមត្រាស់ )។
-
ប្រថមារម្ភ នាម
ការផ្ដើមនាំមុខ, ការចាប់ផ្ដើម, ការងារសំខាន់។
-
ប្រថមាសាឍ នាម
( ម . ព . បឋមាសាឍ )។
-
ប្រថាន ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យប្រថុយថា
-
ប្រថាប់ កិរិយាសព្ទ
ខ្មែរយើងប្រើពាក្យនេះជា ( រ . ស .) ថាគង់, គង់នៅ
-
ប្រថាប់ត្រា កិរិយាសព្ទ
បោះត្រា។
-
ប្រថុច កិរិយាសព្ទ
បណ្ដាលឡើងភ្លាម, បង្ខំខ្លាំង, ប្រញឹកខ្លាំង
-
ប្រថុចញ៉ុច កិរិយាសព្ទគុណនាមគុណកិរិយា
( ព . សា .) បង្ខំឬបន្ទាន់ការភ្លាមៗ, ស្រាប់តែប្រទះលើដំណើរបង្ខំដូចគេចាប់ផ្ញុច។
-
ប្រថុចប្រថំ កិរិយាសព្ទគុណនាមគុណកិរិយា
ប្រថំភ្លាមៗយ៉ាងមមាញឹក។
-
ប្រថុជ្ជន គុណនាម
ដែលប្រកុន, ប្រញឹកខ្លាំង, មមាញឹកពេក, ប្រញឹកប្រញាប់ហួសពេក, បន្ទាន់ណាស់។
-
ប្រថុយ កិរិយាសព្ទ
កាត់ចិត្តបណ្ដោយតាមការ, ខំកាត់ចិត្តធ្វើដោយផ្សងព្រេងសំណាង, ហ៊ានស៊ូមិនញញើតសេចក្ដីវិនាស
-
ប្រថុយប្រថាន កិរិយាសព្ទគុណនាមគុណកិរិយា
( ម . ព . ប្រថាន )។
-
ប្រថួន កិរិយាសព្ទគុណកិរិយា
ធ្វើឱ្យថួន, បន្ថែមឱ្យថួន
-
ប្រថំ កិរិយាសព្ទ
បង្ខំខ្លាំង, បង្ខំដោយប្រញឹកខ្លាំង, បង្ខំដោយបន្ទាន់
-
ប្រទក្សិណ នាម
ការសម្ដែងសេចក្ដីគោរពឬសេចក្ដីស្រឡាញ់ដោយដើរព័ទ្ធជុំវិញបុគ្គលឬវត្ថុអ្វីៗឱ្យបុគ្គលឬវត្ថុនោះនៅជាខាងស្ដាំដៃ
-
ប្រទង់ កិរិយាសព្ទ
សន្ធឹងទាញទាំងសងខាង។
-
ប្រទង់ប្រទាញ កិរិយាសព្ទ
ទង់ទាញទៅវិញទៅមករឿយៗ។
-
ប្រទល់ កិរិយាសព្ទ
ធ្វើឱ្យទល់គ្នា, ទល់មុខគ្នា។
-
ប្រទល់ជ្រូក គុណកិរិយា
ដែលទល់មុខគ្នាជជែករកខុសត្រូវ
-
ប្រទាក់ កិរិយាសព្ទ
ធ្វើឱ្យទាក់ឆ្វាក់នឹងគ្នា, ទាក់ចុះទាក់ឡើងខ្វាត់ខ្វែង, ទាក់ឆ្វាក់តៗគ្នា
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។