វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 419 / 1268
-
បួង កិរិយាសព្ទ
ចាប់ក្របួចឬចាប់ប្រមូលជាដុំកួចជាភ្នួង
-
បួងដៃ កិរិយាសព្ទ
ក្ដាប់ដៃមូរកង្កួញបង្កោងចូលក្នុង។
-
បួងប្រមោយ កិរិយាសព្ទ
មូរប្រមោយខ្វេរចូលក្នុង។
-
បួងសួង កិរិយាសព្ទ
បន់, បន់ស្រន់, សំបូងសង្រូង; ពោលពាក្យប្រកាសទេវតាសំបូងសង្រូងសូមឱ្យបានសេចក្ដីសុខឬសូមឱ្យបានសម្រេចប្រយោជន៍ណាមួយដែលត្រូវការ
-
បួងស្រូវ កិរិយាសព្ទ
ទាយចំនួនស្រូវដែលស្ទង់ស្មាន ( ប្រើតែក្នុងកាលពីដើមដែលនៅមានអាជ្ញាលួងនិងមេកងកត់ពន្ធស្រូវ )។
-
បួន គុណនាម
ចំនួនពីរពីរដងឬបីលើសមួយ (៤)។
-
បួនមុខ នាម
អ្វីៗដែលមានមុខបួន
-
បួរ នាម
ថែបធ្វើដោយមែកឈើទាំងស្លឹកសម្រាប់ឱ្យដង្កូវនាងតោងវារព័ទ្ធសំបុក ( ហៅតាមទម្លាប់ស្រុក, អ្នកស្រុកខ្លះហៅថែបនាង )។
-
បួល ប.
ពាក្យបរិវារសម្រាប់និយាយផ្សំជាមួយនឹងពាក្យស្រួលថាស្រួលបួលគឺស្រួលឥតទាស់, ឥតឆ្គង, ល្អប្រពៃ
-
បួស កិរិយាសព្ទ
ចូលកាន់ភេទជាសមណៈតាមច្បាប់សាសនាឬតាមលទ្ធិណាមួយ
-
បួសមុខភ្លើង កិរិយាសព្ទ
បួស ( សម្រាប់កូនប្រុសឬអ្នកជាប់សាច់ញាតិជិតដិត ) នៅក្នុងពេលបូជាសព។
-
បើ ឈ.
ប្រសិន, ប្រសិនណាបើ, ប្រសិនណា, ( ពាក្យស្មាន )
-
បើក កិរិយាសព្ទ
ទីទៃពីបិទ, ពីគ្រប, ខ្ទប់, រាំងគឺធ្វើឱ្យច្រហ, ឱ្យមានផ្លូវមានទំនង; ព្រមឱ្យ; ចេញចាយ; បញ្ចេញ; បណ្ដោយតាម
-
បើកកប៉ាល់ កិរិយាសព្ទ
ធ្វើម៉ាស៊ីនកប៉ាល់ឬរថយន្តឱ្យដើរកាន់ចង្កូតតម្រង់ឱ្យលឿនទៅតាមគន្លងតាមផ្លូវ។
-
បើកក្ដោង កិរិយាសព្ទ
លើកក្ដោងឱ្យជក់ខ្យល់ទាញនាំនាវាឱ្យលឿនទៅ។
-
បើកដាក់ កិរិយាសព្ទ
បើកប្រាក់ឬបើករបស់អ្វីៗដាក់ឱ្យប្រើមានកំណត់។
-
បើកដៃ កិរិយាសព្ទ
បណ្ដោយឱ្យ ... តាមត្រូវការ។
-
បើកទឹក កិរិយាសព្ទ
ទម្លាយផ្លូវឱ្យទឹកហូរ។
-
បើកទូក កិរិយាសព្ទ
ពង្រីកទូកឱ្យរីកធំជាងពីមុន។
-
បើកផ្លូវ កិរិយាសព្ទ
យល់ព្រមឱ្យធ្វើអ្វីមួយ ( ម . ព . បើកឱកាសឱ្យក្នុងឱកាស១ផង )
-
បើកព្រះនេត្រ កិរិយាសព្ទ
គូរឬឆ្លាក់សម្រេចឱ្យកើតបានជាភ្នែកទេវរូបឬជាព្រះនេត្រព្រះពុទ្ធរូប ( មុខការសម្រាប់ជាងគំនូរឬជាងឆ្លាក់រូប )។
-
បើកភ្នែក កិរិយាសព្ទ
( ព . ប្រ .) យល់ជាក់ច្បាស់ព្រមទាំងភ្ញាក់ខ្លួនប្រែគំនិត, មិនងងឹតដូចពីដើមហាក់ដូចជាគេបើកភ្នែកមើលឃើញច្បាស់។
-
បើករថយន្ត កិរិយាសព្ទ
( ម . ព . បើកកប៉ាល់ )។
-
បើកលុយ កិរិយាសព្ទ
( ម . ព . បើក៤)។
-
បើកល្វែង កិរិយាសព្ទ
ពង្រីកល្វែងឱ្យរីកធំជាងពីមុន។
-
បើកអំណាច កិរិយាសព្ទ
បើកឱ្យធ្វើតាមអំណាចច្បាប់។ល។
-
បើកឱកាស កិរិយាសព្ទ
បើកវេលាទំនេរឱ្យ។
-
បើកឱកាសឱ្យ កិរិយាសព្ទ
បើកផ្លូវឬទំនងឱ្យ, អនុញ្ញាតឱ្យ; បើកកន្លែងឱ្យ, ឱ្យវេលា។
-
បើពុំនោះ ឈ.
ពាក្យប្រាប់សេចក្ដីកំណត់ផ្សេងដោយឡែកក្នុងប្រយោគនីមួយៗមានន័យថាបើពុំដូច្នោះទេ, បើពុំបានយ៉ាងនោះ, បើពុំធ្វើដូច្នោះ។និបាតនេះប្រើក្នុងសេចក្ដីនៃសង្កាត់ខាងក្រោយ
-
បើពុំនោះសោត ឈ.
បើមិនដូច្នោះទេ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។