វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 397 / 1268
-
បរិវច្ឆនដ្ឋាន នាម
ឈ្មោះថ្នាក់រៀនទី១១នៃបឋមសិក្សា
-
បរិវត្តន៍ នាម
ដំណើរការផ្លាស់ប្ដូរឬបំប្លែងអ្វីមួយទៅជាអ្វីមួយផ្សេងទៀត
-
បរិវត្តន៍វប្បធម៌ នាម
ការប្រែប្រួលភស្តុតាងបុរាណវត្ថុវិទ្យាដោយសារសកម្មភាពមនុស្សនាសម័យក្រោយៗដូចជាការជីកកកាយការជួសជុលការប្រើប្រាស់និងសកម្មភាពផ្សេងៗទៀត។
-
បរិវារ នាម
អ្នកចោមរោមកំដរ, អ្នកហែហមជាកិត្តិយស; អ្នកត្រៀមខ្លួនរង់ចាំបម្រើ, អ្នកបម្រើ។
-
បរិវារសព្ទ នាម
សព្ទដាក់ប្រើអមនឹងសព្ទដទៃដែលមានន័យប្រហាក់ប្រហែលគ្នានឹងសព្ទដើម។ពាក្យសម្រាប់ផ្សំដើម
-
បរិវារសម្ប័ទ នាម
ការប្រកបព្រមឬបរិបូណ៍ដោយបរិវារ
-
បរិវារស័ព្ទ នាម
សព្ទដាក់ប្រើអមនឹងសព្ទដទៃដែលមានន័យប្រហាក់ប្រហែលគ្នានឹងសព្ទដើម។ឧទាហរណ៍រាតត្បាត, ត្រងត្រាប់, សណ្ដាប់ធ្នាប់។
-
បរិវាស នាម
ដូចគ្នានឹងបរិវាសកម្ម
-
បរិវាសកម្ម នាម
ឈ្មោះទណ្ឌកម្មសម្រាប់ដាក់ទោសផ្ចាលភិក្ខុក្នុងព្រះពុទ្ធសាសនាដែលត្រូវអាបត្តិសង្ឃាទិសេស
-
បរិវាសទាន នាម
ការសម្ដែងអារម្មណ៍សោកស្តាយចំពោះអ្វីដែលខ្លួនបានធ្វើខុស ( សាសនា )
-
បរិវិតក្ក នាម
សេចក្ដីត្រិះរិះ, តម្រិះ, សេចក្ដីជញ្ជឹងគិត
-
បរិវិសករ នាម
អ្នកដែលយល់ព្រមទទួលយកឬទិញផលិតផលឬសេវាកម្មជាប្រចាំ។
-
បរិវិសទាន នាម
វិភាគទាន; ការចូលរួមជាប្រយោជន៍ដល់ជនទាំងឡាយ
-
បរិវេណ នាម
ទីជិតខាងដែលព័ទ្ធជុំវិញ, រោងថែវដែលព័ទ្ធជុំវិញប្រាសាទឬគ្រឹហាជាដើម
-
បរិសទ្យ នាម
ដូចគ្នានឹងបរិស័ទដែរ។
-
បរិសិដ្ឋ នាម
សេចក្ដីបន្ថែម, ការបន្តពីភាគធំ
-
បរិសិដ្ឋរោគ នាម
ជំងឺរលាកខ្នែងពោះវៀន។
-
បរិសុទ្ធ គុណនាម
ដែលស្អាត, ឥតសៅហ្មង, ឥតមោះមៃ
-
បរិសុទ្ធិ នាម
សេចក្ដីស្អាត, ដំណើរឥតសៅហ្មង, ឥតមោះមៃ
-
បរិសោធ នាមកិរិយាសព្ទ
ធ្វើអ្វីមួយឱ្យសុទ្ធល្អបន្សុទ្ធចម្រាញ់លាងជម្រះយកធាតុមិនល្អចេញ។
-
បរិសោធនករ នាម
អ្នកដែលធ្វើអ្វីមួយឱ្យសុទ្ធល្អ។
-
បរិសោធនដ្ឋាន នាម
ទីកន្លែងបន្សុទ្ធចម្រាញ់ឬជម្រះអ្វីមួយដូចជាទីចម្រាញ់ប្រេងកាតស្ករជាដើម។
-
បរិសោធន៍ នាម
ការធ្វើអ្វីមួយឱ្យសុទ្ធល្អ, ការជម្រុះចោលធាតុមិនល្អឬមិនចាំបាច់។
-
បរិស័ទ នាម
ពួកជនដែលប្រជុំគ្នា
-
បរិស្ដម្ភ នាម
របៀងអគារដែលមានសសរជាជួរម្ខាងជញ្ជាំងម្ខាង។
-
បរិស្ថាន នាម
មជ្ឈដ្ឋានជុំវិញទាំងអស់ ( សំណុំរូបសាស្រ្តសំណុំគីមីសំណុំជីវសាស្ត្រ ) ដែលមានឥទ្ធិពលទៅលើជីវិតនិងការលូតលាស់របស់មនុស្សសត្វឬរុក្ខជាតិ
-
បរិស្ថានវិទ្យា នាម
វិទ្យាសាស្ត្រសិក្សាអំពីបរិស្ថាន។
-
បរិហារ នាម
ការពោលដោះស្រាយ, ការពោលដោះប្រស្នា; ការរក្សា, ការថែទាំ
-
បរិហារកេរ្តិ៍ កិរិយាសព្ទ
ការលើកឡើងនូវទឡ្ហីករណ៍ឬការទម្លាក់កំហុសដោយអសុទ្ធចិត្តដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសឬកិត្តិសព្ទបុគ្គលឬស្ថាប័នដោយសម្ដីលិខិតឬគំនូរនៅទីសាធារណៈឬតាមប្រព័ន្ធផ្សព្វផ្សាយសោតទស្សន៍នានា។
-
បរីក្សា នាម
ការពិសោធឬការសាកល្បងទៅលើអ្វីមួយក្នុងរយៈពេលកំណត់មួយដើម្បីឱ្យដឹងពីសមត្ថភាពគុណភាពឬភាពសក្ដិសមរបស់វា។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។