វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 37 / 1268
-
កុន្នទី
ស្ទឹងឬទន្លេតូច។
-
កុប ឧទានសព្ទ
សូរឮដោយគោះ, ដោយចោះ, ចឹកអ្វីៗ
-
កុបកម្ម នាម
អំពើជ្រួលជ្រើម, ការបះបោរ, ចលាចល។
-
កុបករ នាម
អ្នកបះបោរ, អ្នកនាំបង្កហេតុជ្រួលជ្រើម។
-
កុបៗ ឧទានសព្ទ
សូរឮដោយគោះ, ដោយចោះ, ចឹកអ្វីៗ
-
កុមារ នាម
ក្មេងប្រុស។
-
កុមារដ្ឋាន នាម
ឈ្មោះថ្នាក់រៀនវិជ្ជាខាងអក្សរសាស្ត្រទី១២នៃក្រសួងបឋមសិក្សា។សព្វថ្ងៃហៅថាថ្នាក់ទី១។
-
កុមារភាព នាម
ភាពនៃកុមារ, ដំណើរដែលនៅជាកុមារ, វ័យនៅក្មេង។
-
កុមារសង្គ្រោះ នាម
ការសង្គ្រោះកុមារ, ការជួយទំនុកបម្រុងដល់ក្មេង។
-
កុមារានុគ្រោះ នាម
( ម . ព . កុមារសង្គ្រោះ )។
-
កុមារី នាម
ក្មេងស្រី។
-
កុមុទ នាម
ឈូកក្រហម។
-
កុម៉្មង់ កិរិយាសព្ទ
បញ្ជាទិញ
-
កុម៉្មង់ដូ នាម
យុទ្ធជនឬក្រុមយុទ្ធជនដែលបានហ្វឹកហាត់ជាពិសេសសម្រាប់បេសកកម្មរហ័ស
-
កុម្ភការ នាម
អ្នកធ្វើក្អមឆ្នាំង, អ្នកធ្វើភាជនៈដី, ស្មូនឆ្នាំង។
-
កុម្ភការដ្ឋាន នាម
ទីកន្លែងរបស់ស្មូនឆ្នាំង, កន្លែងធ្វើក្អមឆ្នាំង។
-
កុម្ភការភណ្ឌ នាម
វត្ថុដែលធ្វើដោយដៃពីដីឥដ្ឋមានដូចជាក្អមចានឆ្នាំងជាដើម។
-
កុម្ភណ្ឌ នាម
អមនុស្សពួកយក្ស។ច្រើនហៅក្លាយថាកុម្ពណ្ឌៈ
-
កុម្ភណ្ឌី នាម
( ម . ព . កុម្ភណ្ឌ )។
-
កុម្ភៈ នាម
ក្អម, ឆ្នាំង។
-
កុម្មុយនីស្ដ នាម
( វិ . ន .) ចលនានយោបាយមួយបែបដែលរដ្ឋាភិបាលជាអ្នកគ្រប់គ្រងប្រព័ន្ធសេដ្ឋកិច្ចក្នុងគោលបំណងបង្កើតសង្គមមួយដែលមនុស្សម្នាក់ៗមានឋានៈស្មើៗគ្នា
-
កុម្មុយនីស្តនិយម នាម
( វិ . ន .) ប្រព័ន្ធនយោបាយមួយដែលរដ្ឋាភិបាលជាអ្នកគ្រប់គ្រងផលិតកម្មចំណីអាហារនិងទំនិញសព្វសារពើហើយគ្មានទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិឯកជនឡើយ
-
កុយ នាម
ស្នែងរមាស
-
កុរ នាម
ឈ្មោះឆ្នាំទី១២ ( ជ្រូក )
-
កុលធីតា នាម
កូនស្រីនៃត្រកូល, កូនស្រីអ្នកមានត្រកូល
-
កុលបលិពោធ នាម
កង្វល់ឬការរវល់ជាប់ជំពាក់ដោយត្រកូល។
-
កុលបុត្រ នាម
កូនប្រុសនៃត្រកូល, កូនប្រុសអ្នកមានត្រកូល
-
កុលពិរោធ នាម
កំហឹងឬកំហុសដែលកើតចំពោះត្រកូលរបស់ខ្លួន
-
កុលមច្ឆរិយៈ នាម
សេចក្ដីកំណាញ់ត្រកូលគឺការមិនចង់ឱ្យអ្នកដទៃចូលទៅមកប្រាស្រ័យទាក់ទងរាប់អានត្រកូលរបស់ខ្លួន។
-
កុលវគ្គ នាម
ពួកត្រកូល; មាន៤ពួកគឺក្សត្រិយៈ, ព្រាហ្មណៈ, វៃស្យៈ, សូទ្រៈហៅឱ្យពេញថាចតុក្កុលវគ្គ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។