វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 353 / 1268
-
នាសន នាម
សេចក្ដីវិនាស, ដំណើរខូចខាត; ការធ្វើឱ្យវិនាស, ឱ្យខូចខាត។
-
នាសនង្គ នាម
អង្គនៃសេចក្ដីវិនាសគឺការប្រព្រឹត្តកន្លងសិក្ខាបទដែលជាហេតុឱ្យសាមណេរមានទោសត្រូវទណ្ឌកម្មមានការបង្គាប់ឱ្យបោសសម្អាតវត្តនិងការប្រើឱ្យដងទឹកសម្រាប់ប្រើប្រាស់និងទឹកឆាន់ជាដើមហៅថាទណ្ឌកម្មនាសនា; ដាក់ទណ្ឌកម្មមិនឱ្យចេញចូលត្រង់ទីនេះឬទីនោះជាដើមហៅថាសំវាសនាសនា, បើភិក្ខុវិញហាមមិនឱ្យរួមសំវាសជាមួយនឹងសង្ឃក៏ហៅថាសំវាសនាសនា; សង្ឃត្រូវផ្សឹកចេញឱ្យទៅជាគ្រហស្ថហៅថាលិង្គនាសនា; ទណ្ឌកម្មទាំង៣យ៉ាងនេះហៅថានាសនង្គ " អង្គនៃនាសនា " ( ព . វិ . ពុ .)។
-
នាសនា នាម
( ព . វិ . ពុ .) ( ម . ព . នាសនង្គ )។
-
នាសនៈ នាម
( ម . ព . នាសន )។
-
នាសា នាម
ច្រមុះ; ( រ . ស .)
-
នាសិក នាម
( ម . ព . នាសា )។
-
នាសិកជៈ នាម
សូរឬសំឡេងដែលចេញតាមច្រមុះ
-
នាសិកដ្ឋានជៈ គុណនាមនាម
ដែលមានទីកើតសំឡេងត្រង់ច្រមុះ។
-
នាសិករោគ នាម
រោគដែលកើតក្នុងច្រមុះគឺរោគផ្ដាសាយ, រោគឫសដូងហៀរសំបោរ, រោគឫសដូងច្រមុះជាដើម ( រ . ស .)
-
នាសិកា នាម
( ម . ព . នាសា )។
-
នាសិការោគ នាម
( ម . ព . នាសិករោគ )។
-
នាហ្មឺន នាម
( ម . ព . នាម៉ឺន )។
-
នាឡ នាម
( ម . ព . នាលិ )។
-
នាឡិ នាម
( ម . ព . នាលិ )។
-
នាឡិកា នាម
ឈ្មោះមាត្រាសម្រាប់រាប់វេលាចំនួន៦០នាទីគឺ៦០មីនុត ( ហៅថាមួយនាឡិកាគឺមួយម៉ោង )។
-
នាឡិកាងាប់
នាឡិកាឈប់មិនដើរ។
-
នាឡិកាដក់ នាម
នាឡិកាដាក់ក្នុងហោប៉ៅបាន
-
នាឡិកាដៃ នាម
នាឡិកាសម្រាប់ពាក់នៅនឹងកដៃ
-
នាឡិកាប៉ោល នាម
នាឡិកាដែលមានប្រើប៉ោល។
-
នាឡិការោទ៍ នាម
នាឡិកាដែលគេអាចកំណត់ម៉ោងឱ្យរោទ៍
-
នាឡិកាលុត នាម
នាឡិកាដែលមានឡានរបូតគឺឡានដែលមួលតឹងហើយរបូតខ្លះឱ្យដឹងថាត្រូវឈប់លែងមួលទៅទៀត។
-
នាឡិកាស្ទង់ នាម
ឧបករណ៍សម្រាប់វាស់បរិមាណអ្វីមួយដូចជាបរិមាណទឹកភ្លើងអគ្គិសនីល្បឿនជាដើម
-
នាឡិកាស្លាប់ នាម
( ម . ព . នាឡិកាងាប់ )។
-
នាំ កិរិយាសព្ទ
យកទៅឬយកមកជាមួយផង
-
នាំចូល កិរិយាសព្ទ
( ប . ព .) ទាញយកទិន្នន័យនៃឯកសារប្រភេទផ្សេងទៀតដាក់ក្នុងកម្មវិធីដែលកំពុងប្រើ។
-
នាំចេញ កិរិយាសព្ទ
( ប . ព .) បង្កើតឯកសារប្រភេទថ្មីមួយចេញពីទិន្នន័យក្នុងឯកសារដើមដែលកំពុងប្រើ។
-
នាំផ្លូវ កិរិយាសព្ទ
ជូននរណាម្នាក់ដែលមិនស្គាល់ផ្លូវឱ្យទៅដល់គោលដៅរបស់គេ
-
នាំពា កិរិយាសព្ទ
អើពើ, យកចិត្តទុកដាក់, ស្រវាស្រទេញ
-
នាំពាំពាក្យសម្ដី កិរិយាសព្ទ
( ម . ព . ពាំពាក្យពាំសម្ដី )។
-
នាំមាត់ កិរិយាសព្ទ
បណ្ដាលឱ្យចេញមាត់ថាទៅលើពាក្យផ្សេងៗ, បណ្ដាលឱ្យនិយាយទៅលើដំណើរផ្សេងៗដោយឥតមានបំណង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។