វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 247 / 1268
-
តប កិរិយាសព្ទ
ឆ្លើយវិញ, ឆ្លើយស្នង, សងវិញ, តវិញ
-
តបកថា នាម
ការសំដែងឬថ្លែងអំពីតបធម៌។
-
តបកម្ម នាម
ស្ថានភាពដែលមនុស្សមិនមានលុយច្រើនក្នុងការចំណាយដោយសារតែមានស្ថានភាពសេដ្ឋកិច្ចមិនល្អ។
-
តបត កិរិយាសព្ទ
( ម . ព . តប )។
-
តបធម៌ នាម
ធម៌សម្រាប់ប្រព្រឹត្តដើម្បីដុតបំផ្លាញគ្រឿងសៅហ្មងចិត្ត។
-
តបស្នង កិរិយាសព្ទ
សងតបវិញ, តបឧបការគុណ
-
តបស្សិនី គុណនាមនាម
( ម . ព . តបស្សី )។
-
តបស្សី គុណនាមនាម
អ្នកមានតបៈ, អ្នកកាន់តបៈ។
-
តបោធន នាម
អ្នកមានតបៈជាទ្រព្យ ( តាបស )។
-
តបោធនា នាម
( ម . ព . តបោធន )។
-
តបះ នាម
( ម . ព . តបៈ )។
-
តបៈ នាម
ការប្រព្រឹត្តកាន់វត្តយ៉ាងតឹងដើម្បីធ្វើកាយនិងចិត្តឱ្យស្ងប់។
-
តប់ កិរិយាសព្ទ
វាយដោយដៃក្ដាប់
-
តប់កមល កិរិយាសព្ទ
មានចិត្តដូចគេតប់ឱ្យក្រំ, ឱ្យឈឺចាប់។
-
តប់ប្រមល់ កិរិយាសព្ទ
ព្រួយចិត្ត, ចង្អៀតចង្អល់ចិត្ត, អផ្សុកធុញទ្រាន់
-
តប់ប្រមល់ទល់ពុទ្ធោ កិរិយាសព្ទ
( ព . សា .) តប់ប្រមល់ទាល់គំនិតនឹករកព្រះពុទ្ធគុណពុំឃើញ
-
តពីនេះទៅ គុណកិរិយា
រៀងពីនេះទៅ, តាំងពីនេះដរាបទៅ។
-
តពីនោះមក គុណកិរិយា
តាំងពីនោះរៀងមក។
-
តពោក នាម
( ព . បុ .) ប៉ែកអវយវៈមនុស្សឬសត្វចំពួកខ្លះពីត្រឹមក្រោមចង្កេះចុះមកទល់នឹងទ្វារឧច្ចារៈ ( ត្រគាក )។ ( ព . អា ) ស្ត្រីយោនី។
-
តភ្ជាប់ កិរិយាសព្ទ
( ប . ព .) ភ្ជាប់របស់ពីរឬច្រើនចូលគ្នា។
-
តម កិរិយាសព្ទ
កាន់ត្រណម, ចៀសវាងមិនប្រព្រឹត្ត, មិនធ្វើ
-
តមក គុណកិរិយា
រៀងមក, ដរាបមក។
-
តមត្ថំ គុណកិរិយាគុណនាម
មិនទាន់ដាច់ស្រេច, មិនទាន់ប្រាកដ, ស្ទាក់ស្ទើរ ...
-
តមមាត់ កិរិយាសព្ទ
តមឬប្រកាន់មិនស្ដីរកគ្នា។
-
តមអាហារ កិរិយាសព្ទ
មិនបរិភោគអាហារឬផ្អាកពិសាអាហារមួយរយៈ
-
តមាត់ កិរិយាសព្ទ
ឆ្លើយឆ្លងសងសម្ដីមួយម៉ាត់ទៅមួយម៉ាត់មក . សងសម្ដីទៅវិញទៅមក។
-
តមាត់តពាក្យ កិរិយាសព្ទ
( ម . ព . តមាត់ )។
-
តមាត់តសម្ដី កិរិយាសព្ទ
( ម . ព . តមាត់ )។
-
តម្កល់ កិរិយាសព្ទ
ទ្រឱ្យខ្ពស់ផុតពីទីប្រក្រតី, ថ្កល់លើអ្វីៗ, តាំង
-
តម្កល់ចិត្ត កិរិយាសព្ទ
តាំងចិត្តឱ្យនឹង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។