វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 242 / 1268
-
ឌីអេនអេ នាម
ឈ្មោះគីមីរបស់ម៉ូលេគុលដែលទ្រទ្រង់លក្ខណៈបន្តពូជនៃភាវរស់។
-
ឌីអេឡិចទ្រិក នាម
( រូប .) អ៊ីសូឡង់អគ្គិសនីដែលអាចញែកជាប៉ូលបានពេលដាក់វាក្នុងដែនអគ្គិសនីណាមួយ។
-
ឌឺ កិរិយាសព្ទគុណកិរិយា
ផ្គើនឱ្យ, និយាយផ្គើន
-
ឌឺដង កិរិយាសព្ទគុណនាម
ដែលចចេសពិបាកស្ដីថា; ដែលរិល, មិនមុត ( កាំបិត ); និយាយដៀមដាម, និយាយបញ្ចៀសវាសវាងឱ្យដឹងខ្លួន, ឱ្យខឹង, ឱ្យឈឺចិត្ត
-
ឌុកដាន់ កិរិយាសព្ទ
( ម . ព . ឌុដាន់ )។
-
ឌុដាន់ កិរិយាសព្ទ
រំអុកឱ្យ, និយាយកកែកករ។រករឿងរកហេតុ, និយាយរុកកួន, និយាយចាក់រុក, ញុះញង់។
-
ឌុន គុណនាមនាម
ដែលស្មើគ្នា, ដែលស្របគ្នា, ដូចគ្នា
-
ឌុប កិរិយាសព្ទគុណនាមគុណកិរិយា
( ម . ព . ត្រួតថ្នាក់ )។
-
ឌុយ នាម
បរិក្ខារអគ្គិសនីទំហំតូចមួយប្រភេទមានពន្លួញពីរឬបីធ្វើពីលោហៈនិងរុំព័ទ្ធដោយអ៊ីសូឡង់សម្រាប់ចាប់កាន់បានមិនឆក់។គេតវានៅចុងខ្សែភ្លើងម្ខាងសម្រាប់ភ្ជាប់ចរន្តពីប្រភពថាមពលទៅនឹងគ្រឿងអគ្គិសនីនានា។
-
ឌឿងហែម នាម
ច្រកផ្លូវ, ផ្លូវច្រកតូចនៅចន្លោះអគារពីរជួរនៅទីក្រុងដែលមានផ្លូវជិះកាត់ទៅរកផ្លូវធំ។
-
ឌេបនកម្ម នាម
ការប្រហារ, ការពិឃាតឬវិឃាតកម្ម។
-
ឌេបនាការ នាម
អាការៈបោះចោល
-
ឍ នាម
តួអក្សរទី៤ក្នុងវគ្គទី៣នៃអក្ខរក្រមព្យញ្ជនៈខ្មែរ។តួអក្សរនេះមានឈ្មោះថាឍមានអក្ខរសូរអន្តរជាតិ [tʰ] ព្យញ្ជនៈសូរមាត់មានទីបន្លឺនៅធ្មេញនិងជាសូរស្ទះធនិតឃោសៈ។
-
ឍាមរា នាម
ក្ងាន, ហង្ស។
-
ឍាល នាម
ស្គរធំ; ខែល។
-
ឍាលិន នាម
អ្នកមានខែល, អ្នកកាន់ខែល, ទាហានខែលគឺអ្នកចម្បាំងខែលដែលវេលាចូលច្បាំងកាន់ខែលសម្រាប់រារាំងគ្រឿងសស្ត្រាវុធនៃបច្ចាមិត្រមិនឱ្យប៉ះពាល់ត្រូវខ្លួន។
-
ឍុណ្ឍិ នាម
ព្រះគ្នេស។
-
ណ នាម
តួអក្សរទី៥ក្នុងវគ្គទី៣នៃអក្ខរក្រមព្យញ្ជនៈខ្មែរ។តួអក្សរនេះមានឈ្មោះថាណមានអក្ខរសូរអន្តរជាតិ [n] ព្យញ្ជនៈសូរច្រមុះមានទីបន្លឺនៅធ្មេញនិងជាសូរស្ទះឃោសៈ។
-
ណតណយ ឧទានសព្ទ
សូរសព្ទស្រឡៃភ្លេងពិណពាទ្យ។
-
ណយៗ ឧទានសព្ទ
ពាក្យប្រើសម្រាប់បន្ទរក្នុងចម្រៀង
-
ណា សព្វនាម
ពាក្យជាអនិយតសព្វនាមប្រាប់សេចក្ដីមិនទាន់ទៀង, មិនទាន់ប្រាកដឬមានអាការៈជាសេចក្ដីសង្ស័យ
-
ណាក៏ដោយ សព្វនាម
អ្វីក៏ដោយ។
-
ណាគ្រី នាម
ឈ្មោះឈើផ្កាមួយប្រភេទផ្កាមានពណ៌សលាយលឿងប្រឿងៗនិងចោលក្លិនក្រអូបនៅពេលយប់
-
ណាដៀ នាម
( ភូមិ .) ចំណុចមួយនៃស្វ៊ែមេឃនៅលើបន្ទាត់ផ្ចិតឈរដែលឈមនឹងសេនីត។
-
ណាណូម៉ែត្រ នាម
ឯកតារង្វាស់ប្រវែងស្មើនឹង០,០០០០០០០០១ម៉ែត្រ។
-
ណាត់ កិរិយាសព្ទនាម
និយាយប្ដេជ្ញា, មត់កំណត់វេលានឹងចួបគ្នា
-
ណាត់ជួប កិរិយាសព្ទ
កំណត់ពេលវេលានិងទីកន្លែងត្រូវជួបគ្នា
-
ណាមស្រង់ នាម
ទឹកសម្រាប់ស្រង់គឺន៉ាម់ស . " ទឹក ", ស្រង់ " ងូត " ( រ . ស .)
-
ណាមួយ គុណនាម
នីមួយ។
-
ណាយ កិរិយាសព្ទ
រសាយចិត្ត, លាកចិត្ត
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។