វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 199 / 1268
-
ជើងព្រៃ នាម
ឈ្មោះខេត្តចាស់១ក្នុងដែនកម្ពុជា, សព្វថ្ងៃនេះប្រែជាស្រុកវិញនៅក្នុងអំណាចខេត្តកំពង់ចាម។
-
ជើងព្រះ នាម
ស្នំអារក្ស ( ពាក្យនេះហៅថាសព្ទអារក្ស ) សម្រាប់ប្រើតែក្នុងពួកអ្នកជឿគោរពរាប់អានអារក្ស។
-
ជើងភេល នាម
( ម . ព . ជើងពេល )។
-
ជើងមាន់ នាម
ឈ្មោះដើមផ្កាមួយពួក។
-
ជើងមេឃ នាម
លំហមេឃដែលមើលទៅហាក់ឃើញនៅជាប់នឹងដី
-
ជើងម៉ា នាម
ប្រដាប់ធ្វើដោយឈើមានជើង៤មានសណ្ឋានវែងជាងជើងតាំងសម្រាប់អង្គុយឬតម្កល់អ្វីៗ។
-
ជើងម្ដែង នាម
ឈ្មោះភ្នំមួយនៅទិសអាគ្នេយ៍នៃក្រុងភ្នំពេញពីដើមនៅខេត្តរោងដំរីជាអាណាខេត្តខ្មែរ; សព្វថ្ងៃនេះនៅក្នុងអាណាខេត្តកូស័ងស៊ីន។
-
ជើងរមាំង នាម
ឈើឬឫស្សីមានចម្ពាមពីកំណើតឬទើបចងបង្កើតជាចម្ពាមខាងចុងសម្រាប់ទល់ដោយលើកសសរឬដងអ្វីឱ្យឈរត្រង់ឡើង។
-
ជើងរមាំងណែងណង នាម
ឈើខ្វែងមានស្នូលកណ្ដាលសម្រាប់គងឈើ, គងសសរ។
-
ជើងរាវ នាម
ឈ្មោះលបមួយប្រភេទមាឌធំសម្រាប់ដាក់ក្នុងទឹកជ្រៅ។
-
ជើងល័ព្ធ នាម
លេខដែលគិតរកចំនួនឃើញជាស្រេចហើយត្រាទុកមួយអន្លើ
-
ជើងល្អ គុណនាមនាម
( ព . ប្រ .) ដែលមានឥរិយាបថមិនសមរម្យ, មានល្បិចកល, ជើងឆើត
-
ជើងវត្ត នាម
មនុស្សចំណុះវត្តឬមហាជនអ្នកទំនុកបម្រុងចំពោះវត្តនីមួយៗ
-
ជើងសក់ នាម
សម្រុងសក់ខាងក្រោមដែលដុះនៅជុំវិញក្បាល
-
ជើងសា នាម
អ្នកនាំពាក្យឬដំណឹងត្រឡប់សាចុះសាឡើងពីខាងនេះទៅខាងនោះឬពីខាងនោះមកខាងនេះ
-
ជើងសេះ នាម
ឈើពីរកំណាត់ដែលជ្រែងទាំងពីរខាងជើងគកមកសង្កត់ចុងធ្នឹម ( គ្រឿងផ្ទះខ្មែរពីដើមឬគ្រឿងវិហារ, សាលាសព្វថ្ងៃនេះក៏នៅមានប្រើខ្លះ )។
-
ជើងស្រម នាម
បារគូទាំង៤នាក់សម្រាប់ដុតភ្នំស្រូវក្នុងវេលាមានពិធីបរមាឃ ( មានតែក្នុងរជ្ជកាលពីបុរាណព្រេងនាយ )។
-
ជើងស្រាពក៍ នាម
ជើងផ្តិល។ប្រដាប់ធ្វើដោយស្ពាន់ដោយប្រាក់ជាដើមមានជើងដូចតុតែតូចមានមាត់ជារំពត់ក្រចាប់សម្រាប់ដាក់អ្វីៗមានបារីស្លាជាដើម
-
ជើងស្រុក នាម
ឈ្មោះស្រែដែលនៅក្បែរភូមិស្រុកជាស្រែមានជីជាតិល្អព្រោះហូរជីពីទីភូមិស្រុកចូលទៅ
-
ជើងហារ នាម
លេខដែលបែងចែកឬរកឱ្យឃើញជាចំណែក, ជើងលេខចែក។
-
ជើងហោះហើរ នាម
ការចេញដំណើរនៃយន្តហោះតាមគោលដៅនិងកាលបរិច្ឆេទជាក់លាក់មួយ
-
ជើងអង្ក្រង គុណនាម
ដែលស្អិតដូចជើងអង្ក្រង
-
ជើងអាធារ នាម
ប្រដាប់សម្រាប់ទ្រគម្ពីរ, ប្រដាប់សម្រាប់រង, សម្រាប់ទ្រសៀវភៅដើម្បីស្រួលអានមិនបាច់កាន់ទ្រថ្នម
-
ជើងអាធារគ្រែធម្មាសន៍ នាម
( ម . ព . ជើងអាធារទេសន៍ )។
-
ជើងអាធារទេសន៍ នាម
ជើងអាធារធំខ្ពស់សម្រាប់ដំឡើងដាក់បញ្ឈរពីមុខគ្រែធម្មាសន៍តម្កល់គម្ពីរទេសនា។
-
ជើងអាធាររៀន នាម
ជើងអាធារតូចសម្រាប់ដំឡើងទ្រសាស្ត្រារៀន។
-
ជើងឧបោសថ៍ នាម
( ព . ប្រ .) ព្រះសង្ឃដែលធ្វើឧបោសថ៍សុទ្ធតែមានសាមគ្គីព្រមព្រៀងគ្នាឥតមានសេចក្ដីរង្កៀសគ្នាទៅវិញទៅមកទើបធ្វើបាន។គេច្រើនយកពាក្យនេះមកប្រៀបនឹងមនុស្សទាំងពួងដែលមានគ្នាតាំងពីពីរនាក់ឡើងទៅហើយដែលមានសេចក្ដីស្រឡាញ់រាប់រកគ្នាយ៉ាងជិតស្និទ្ធទោះបីទៅណាឬធ្វើការអ្វីក៏តែងតែទៅ, តែងតែធ្វើជាមួយគ្នាជាដរាប, អ្នកផងតែងហៅមនុស្សទាំងនោះថា
-
ជើងឯក នាម
អ្នកដែលស្ទាត់ជំនាញយ៉ាងឆើតក្នុងមុខការអ្វីមួយ
-
ជើជើ ឧទានសព្ទ
( ម . ព . ជើ!)។
-
ជើត នាម
ឈ្មោះបទភ្លេងពិណពាទ្យមួយយ៉ាងវាយតន្ថើនស្គរធំមិនដាច់សូរ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។