វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 195 / 1268
-
ជីវា នាម
ពាក្យសម្រាប់ហៅស្ត្រីជាគូស្នេហាដែលទុកស្មើជីវិតរបស់ខ្លួន
-
ជីវាណូ នាម
( ម . ព . អំប្រ៊ីយ៉ុង )
-
ជីវិត នាម
ដំណើររស់នៅ, អាយុ
-
ជីវិតក្ស័យ នាម
ដំណើរអស់ជីវិត ( សេចក្ដីស្លាប់ )។
-
ជីវិតទាន នាម
ការឱ្យជីវិត, ការទុកជីវិតគេឱ្យរស់, ការលើកលែងមិនសម្លាប់, ការឱ្យអភ័យចំពោះមនុស្ស, សត្វដោយមិនឱ្យគេខ្លាចភ័យពីរឿងបាត់បង់ជីវិត
-
ជីវិតន្តរាយ នាម
អន្តរាយជីវិត ( សេចក្ដីស្លាប់ )។
-
ជីវិតសង្ខារ
អាយុ, ភ្លើងធាតុនិងបដិសន្ធិវិញ្ញាណ។
-
ជីវិតិន្ទ្រិយ នាម
ឥន្ទ្រិយគឺជីវិត, អំណាចនៃជីវិត, កម្លាំងជីវិត ...។
-
ជីវិន គុណនាម
ដែលមានជីវិត។
-
ជីវិនី នាម
( ម . ព . ជីវិន )។
-
ជីវី នាម
( ម . ព . ជីវិន )។
-
ជីវៈ នាម
ជីវិត។
-
ជីវៈចម្រុះ នាម
ភាវរស់គ្រប់យ៉ាងដែលកើតឡើងដោយធម្មជាតិហើយមានជីវិតរស់នៅលើផែនដី។
-
ជីវ៉ា នាម
( ម . ព . ជីវា )។
-
ជីវ៍ នាម
ពាក្យសម្រាប់ហៅព្រះពុទ្ធរូបអង្គធំៗដោយសន្មតថាដូចជាព្រះអង្គមានព្រះជន្មនៅ
-
ជីវ័ន នាម
ការចិញ្ចឹមជីវិត; ដំណើររស់នៅ
-
ជីវ្ហាវិញ្ញាណ នាម
សេចក្ដីដឹងច្បាស់នូវរសជាតិដោយសារអណ្ដាត
-
ជីវ្ហាសម្ផស្ស នាម
ការប៉ះពាល់រវាងអណ្ដាតនិងរសគឺការប៉ះប្រសព្វចួបគ្នារវាងអណ្ដាតនិងរសទើបកើតសេចក្ដីដឹងឡើង។
-
ជីវ្ហិន្ទ្រិយ នាម
ឥន្ទ្រិយគឺអណ្ដាត។
-
ជីសរីរាង្គ នាម
ជីដែលបានមកពីការរលួយស្អុយនៃសំណល់សរីរាង្គសត្វឬរុក្ខជាតិក្រោមអំពើនៃបាក់តេរី
-
ជីហរិត នាម
ជីដែលបានមកពីរុក្ខជាតិ។
-
ជីឡាវ នាម
( ម . ព . ឡាវ១)។
-
ជុក គុណកិរិយាគុណនាមនាម
ដែលទ្រុបទ្រុល, ណែនណាន់, ទ្រលោម
-
ជុច នាម
ប្រដាប់នេសាទត្រីមួយប្រភេទត្បាញប្រទាក់ជាក្រឡាដោយបន្ទោះផ្ដៅជាដើមមានសណ្ឋានទ្រវែងត្បាញភ្ជិតបាតទុកមាត់ឱ្យនៅច្រហសម្រាប់ដាក់ត្រីធំឱ្យស្ទុះចូលជាប់ថយក្រោយពុំរួច
-
ជុណ្ហប័ក្ខ នាម
ចំណែកខែខាងព្រះចន្ទ្រភ្លឺគឺចំណែកខាងខ្នើត។
-
ជុតិមតី គុណនាម
( ម . ព . ជុតិមន្ត )។
-
ជុតិមន្ត គុណនាម
ដែលមានសេចក្ដីរុងរឿង, ដែលមានពន្លឺត្រចះ។
-
ជុតិមន្តី គុណនាម
( ម . ព . ជុតិមន្ត )។
-
ជុតិមា គុណនាម
( ម . ព . ជុតិមន្ត )។
-
ជុល កិរិយាសព្ទ
ចាក់ស្រែះ, ដេរព្រាងជាមុន
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។