វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 159 / 1268
-
ចំពាក់ចាក់ស្រែះ កិរិយាសព្ទគុណនាម
ចំពាក់ឆ្វាក់ដូចជាចាក់ចេសស្រែះ។
-
ចំពាស់ នាម
វត្ថុ, របស់មានវង់វាសរំពត់ចុងកន្ធែកពីគ្នា
-
ចំពិត នាម
ឈ្មោះភ្នំមួយក្នុងស្រុកលង្វែក។
-
ចំពិន ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យចំពាក់ថាចំពាក់ចំពិនគឺចំពាក់វាក់វិន, ចំពាក់ទាក់ទិននឹងអ្វីមួយ
-
ចំពុះ នាម
អវយវៈដូចស្នែងជារបស់សត្វស្លាប, ជួសមាត់, ជួសធ្មេញ, ជួសថ្គាម
-
ចំពុះទា នាម
ឈ្មោះគ្រំមួយប្រភេទមានរាងស្រដៀងនឹងចំពុះសត្វទា។
-
ចំពុះទុង នាម
ឈ្មោះអាវុធមួយប្រភេទចុងស្រួចដូចចំពុះទុងសម្រាប់ដោតដាក់ភ្ជាប់នៅចុងកាំភ្លើង។
-
ចំពូក នាម
ចំណែក, ផ្នែក, វគ្គ
-
ចំពួក គុណនាមនាម
សង្កាត់ដោយពួក, ពួកនីមួយៗ, ពួកផ្សេងៗគ្នា; ដែលជាពួកជាប៉ែក
-
ចំពួយ នាម
ចង្កួយកំសៀវ, ចង្កួយប៉ាន់ជាដើម។
-
ចំពើប គុណនាម
ដែលទើបតែនឹងមាន; ដែលទើបនឹងពើបពះ; ដែលប្លែក
-
ចំពោះ ធ.គុណកិរិយា
ដោយចំ, ឆ្ពោះ, ត្រង់, សំដៅត្រង់, សំដៅលើ; ដល់; នា
-
ចំពោះកិច្ច គុណនាម
ពិសេស, ដែលសម្រាប់គោលបំណងករណីឬស្ថានការណ៍ជាក់លាក់ណាមួយ
-
ចំពោះតែ ធ.
ត្រឹមតែ, សំដៅតែ
-
ចំពោះមុខ ធ.
ដែលប្រាកដនៅមុខ; ប្រឈមនឹងធៀបនឹងក្នុងក្របខ័ណ្ឌនៃ
-
ចំមុខ ធ.
ត្រង់ពីមុខ។
-
ចំលៀវ នាម
រាងរៀវតូចស្ដើង។
-
ចំហ កិរិយាសព្ទគុណកិរិយា
បើកឱ្យច្រហ
-
ចំហាប នាម
ការឆាប, ការរាលទៅឆេះ
-
ចំហាយ នាម
កម្លាំងកម្សួលក្ដៅឬត្រជាក់ដែលផ្សាយចេញមក
-
ចំហាយទឹក នាម
ទឹកក្នុងសណ្ឋានជាឧស្ម័ននៅក្នុងបរិយាកាសដែលកកើតឡើងដោយសាររំហួតទឹកនៅសីតុណ្ហភាពទាបជាងទឹកពុះ
-
ចំហាយអាកាស នាម
( ភូមិ .) ( ម . ព . កំណកអាកាស )។
-
ចំហាំង កិរិយាសព្ទគុណកិរិយា
ដេកឬអង្គុយយះចំហខ្លាំង
-
ចំហុង កិរិយាសព្ទ
ធ្វើឱ្យឱនចុះ, ផុងចុះក្នុងដីជ្រៅដោយឱ្យក្បាលឬចុងចុះក្រោម
-
ចំហុត នាម
សេចក្ដីឆុត។
-
ចំហុយ កិរិយាសព្ទ
កម្ដៅឬចម្អិនដោយចំហាយទឹកក្ដៅដែលហុយឡើង
-
ចំហូវ នាមកិរិយាសព្ទ
ដំណើរឆូវ, ដំណើរបញ្ឆោតដោយគំរាមគម្រប
-
ចំហួល នាម
ការឆួល; ក្លិនដែលឆួលឡើង
-
ចំហើយ
( សំនួន .) ពុំសមសោះឡើយ
-
ចំហៀង នាម
ភាគពាក់កណ្ដាល
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។