វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1226 / 1268
-
ឥសីភទ្រ នាម
( ម . ព . ឥសីភទ្ទ )។
-
ឥសីភេសជ្ជ នាម
ឈ្មោះថ្នាំរម្ងាប់រោគសម្រាប់ព្រះរាជាក្នុងបុរាណសម័យ។
-
ឥសុការ នាម
អ្នកធ្វើព្រួញ; អ្នកធ្វើគ្រឿងបាញ់គ្រប់យ៉ាង ( មានធ្នូ, ស្នាជាដើមព្រមទាំងសរគឺព្រួញនិងគ្រាប់សម្រាប់បាញ់ផង )។
-
ឥសុការស្ថាន នាម
កន្លែងធ្វើគ្រឿងបាញ់
-
ឥសូរ គុណនាមនាម
ដែលជាធំ, ជាចម្បង, ជាកំពូលលើគេ, ជាម្ចាស់លើគេ
-
ឥស្សរ គុណនាមនាម
ឥសូរ។
-
ឥស្សរចិត្ត
ដំណើរស្រេចនឹងចិត្ត។
-
ឥស្សរជន
ជនឬបុគ្គលជាឥស្សរៈ ( អ្នកធំ )។
-
ឥស្សរបុគ្គល
( ម . ព . ឥស្សរជន )។
-
ឥស្សរភាព
ភាពនៃអ្នកធំ; ភាវៈជាឥស្សរៈ។
-
ឥស្សរសព្ទ
សព្ទឬពាក្យសម្រាប់និយាយទៅរកឥស្សរជន ( ដូចជាខ្ញុំប្របាទ, ប្របាទម្ចាស់ជាដើម )។
-
ឥស្សរាធិបតី
អធិបតីនៃពួកឥស្សរជន។
-
ឥស្សរានុភាព
អានុភាពនៃអ្នកធំ។
-
ឥស្សរាយតនៈ នាម
លំនៅរបស់ឥស្សរជន។
-
ឥស្សរិយ នាម
ភាវៈជាធំ, ជាចម្បង; ដំណើរជាធំលើសលែង; ភាពឬភាវៈនៃអ្នកធំ, នៃអ្នកជាម្ចាស់គេ
-
ឥស្សរិយយស នាម
អ្នកមានយសខ្ពង់ខ្ពស់។គ្រឿងតម្កើងយសៈ
-
ឥស្សរិយស័ក្ដិ
ស័ក្ដិធំលើសលែង។
-
ឥស្សរិយាភរណៈ
គ្រឿងប្រដាប់តម្កើងយសឬគ្រឿងប្រដាប់ជាកិត្តិយស
-
ឥស្សរិយាភរណ៍
( ម . ព . ឥស្សរិយាភរណៈ )។
-
ឥស្សរិយៈ នាម
( ម . ព . ឥស្សរិយ )។
-
ឥស្សរូបត្ថម្ភ
ឧបត្ថម្ភរបស់ឬអំពីឥស្សរជន។
-
ឥស្សរៈ គុណនាមនាម
( ម . ព . ឥស្សរ )។
-
ឥស្សា នាម
សេចក្ដីច្រណែន; សេចក្ដីឈ្នានីស ( ឫស្យា )
-
ឥឡា ប.
ពាក្យសាមញ្ញសម្រាប់និយាយផ្សំនឹងពាក្យឥឡូវថាឥឡូវឥឡាសម័យថ្មីៗនេះ
-
ឥឡូវ គុណកិរិយា
សព្ទប្រាប់សេចក្ដីជាបច្ចុប្បន្នកាលថា " កាលនេះ, វេលានេះ "
-
ឥឡូវនេះ គុណកិរិយា
( ម . ព . ឥឡូវ )។
-
ឦទិសនាម នាម
( ម . ព . សទិសសូរ )។
-
ឦស នាម
អ្នកធំអធិប, អធិបតី, អ្នកដែលជាម្ចាស់លើគេ។
-
ឦសធរ នាម
ឈ្មោះភ្នំមួយក្នុងពួកភ្នំសត្តបរិភណ្ឌ ( ខ្មែរប្រើពាក្យនេះជាងថាភ្នំឥសិន្ធរ )។
-
ឦសភាព នាម
ឥស្សរភាព។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។