វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1180 / 1268
-
អាណិតអាណោច កិរិយាសព្ទ
អាណិតស្រងោចលន្លោចចិត្ត
-
អាណិតអាសូរ កិរិយាសព្ទ
អាណិតខ្លោចចិត្តឬអាណិតស្រងោចខ្លោចចិត្ត
-
អាណូដ នាម
( រូប .) ប៉ូលវិជ្ជមានឬអេឡិចត្រូដនៃគ្រឿងអគ្គិសនីមួយ។
-
អាណេវ្រីស នាម
( វេជ្ជ .) អាការៈរីកប៉ោងភ្នាសសរសៃឈាមដែលបង្កឱ្យកើតមានជាអាតេរ៉ូម។
-
អាណោច កិរិយាសព្ទ
ស្រងោចលន្លោចចិត្ត; នឹកអាណិតខ្លោចចិត្ត
-
អាណោចអាធម្ម កិរិយាសព្ទ
( ម . ព . អាណោចអាធ័ម )។
-
អាណោចអាធ័ម កិរិយាសព្ទ
ស្រងោចលន្លោចចិត្តពោរពេញដោយទុក្ខឬចង្អៀតចិត្តណែនតឹងស្ទើរប្រេះទ្រូង
-
អាតាបិនី នាម
( ម . ព . អាតាបី )។
-
អាតាបី នាម
អ្នកដែលមានការព្យាយាមកម្ដៅបាបគឺអ្នកដែលខំប្រឹងប្រព្រឹត្តធម៌យ៉ាងម៉ឺងម៉ាត់ដើម្បីដុតបំផ្លាញបង់នូវគ្រឿងសៅហ្មងចិត្ត, ដើម្បីឱ្យរីងស្ងួតកិលេស, អ្នកដែលប្រព្រឹត្តតបៈយ៉ាងមុតមាំ។
-
អាតាបៈ នាម
កម្ដៅព្រះអាទិត្យ, កម្ដៅថ្ងៃ; គ្រឿងកម្ដៅ; ចង្អើរ។
-
អាតុរ គុណនាមកិរិយាសព្ទ
ដែលក្ដៅអន្ទះអន្ទែង; មានជំងឺ, ឈឺ; ដែលមានជំងឺគ្រុនក្ដៅខ្លាំង។
-
អាតុរគ្រឹះ នាម
( ម . ព . អាតុរមន្ទីរ )។
-
អាតុរភាព នាម
ភាពនៃជំងឺឬភាពនៃជំងឺគ្រុនក្ដៅខ្លាំង។
-
អាតុរមន្ទីរ នាម
មន្ទីរពេទ្យ។
-
អាតុររូប នាម
រូបដែលមានសភាពជាអ្នកឈឺ, រូបដែលកំពុងមានជំងឺ។
-
អាតុរសាលា នាម
( ម . ព . អាតុរមន្ទីរ )។
-
អាតូម នាម
( គីមី .) ភាគល្អិតតូចបំផុតនៃអង្គធាតុដែលសម្គាល់លក្ខណៈគីមីនៃអង្គធាតុនោះ
-
អាតូមនិយម នាម
( ទស្សនៈ .) ទ្រឹស្ដីបុរាណរបស់ដេម៉ូគ្រីតអេពីគួនិងលុយក្រែសដែលថាចុណ្ណភាគសុទ្ធល្អិតបំផុតមិនអាចបំបែកតទៅទៀតបាននិងមិនអាចបំផ្លាញបានគឺជាសមាសភាពមូលដ្ឋាននៃចក្រវាលទាំងមូល។
-
អាតូល នាម
( ម . ព . កោះផ្កាថ្ម )។
-
អាតេរ៉ូម នាម
( វេជ្ជ .) គីស្ដកើតឡើងដោយសារកំណកខ្ទុះនៃមុន។
-
អាតែវ៉ែ ឧទានសព្ទ
ពាក្យជេរដោយទ្រគោះមើលងាយក្រៃលែង។
-
អាតែវ៉ែកាច់ ឧទានសព្ទ
( ម . ព . អាតែវ៉ែ!)។
-
អាត់ កិរិយាសព្ទគុណនាមនាម
តូច; ក្រិស។
-
អាត់ដុកម្ម នាម
ចលនាសរីរាង្គដែលទាញពីក្រៅចូលក្នុងខុសពីទម្រង់ដើម។
-
អាត់តែ ឈ.
រវល់តែ, អាល័យតែ
-
អាត្ម នាម
អាត្មា ( ខ្លួន; ចិត្ត )។
-
អាត្មក្រឹត គុណនាម
ដែលនាំបណ្ដាលពីខ្លួនឯង
-
អាត្មគត នាម
ចំពោះខ្លួន, ផ្ទាល់ខ្លួន
-
អាត្មគតិ នាម
ដំណើរចិត្ត។
-
អាត្មគ្រាហិណី នាម
( ម . ព . អាត្មគ្រាហិន )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។