វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1139 / 1268
-
អម្ពាលិកា នាម
( ម . ព . អម្ពាលា )។
-
អម្ពិល គុណនាម
ជូរ; រសជូរ។
-
អម្ពិលទឹក នាម
ឈ្មោះឈើមួយប្រភេទដើមមានបន្លារង្វើលៗស្លឹកតូច, សាច់ផ្លែមានរសផ្អែមចត់ល្មមបរិភោគបាន, គ្រាប់ខ្មៅងាយបណ្ដុះដាំ, គេច្រើនដាំធ្វើជារបងរស់នៅបានយូរឆ្នាំ, កាលណាលូតលាស់ហួសប្រមាណគេកាត់តម្រឹមឱ្យសមរម្យបានដោយងាយ
-
អម្ពិលបារាំង នាម
( ម . ព . ចាន់គិរី )។
-
អម្ពិលប្រក់ផ្លែ នាម
ឈ្មោះតិណជាតិស្ទើរជាឈើមួយប្រភេទដើមរឹងស្លឹកល្អិតៗ, ដុះហែជាជួរតាមធាង, ផ្លែល្អិតៗចេញស្កះតាមខ្នងធាងហាក់ដូចគេប្រក់, មានរសជាតិល្វីងខ្លាំង; គេច្រើនយកមកស្ងោរផឹកកែរោគគ្រុន។
-
អម្ពុ នាម
ទឹក។
-
អម្ពុគ័ភ៌ នាម
ពពក, មេឃ។
-
អម្ពុចរ នាម
សត្វទឹក។
-
អម្ពុចារិន នាម
( ម . ព . អម្ពុចរ )។
-
អម្ពុចារី នាម
( ម . ព . អម្ពុចរ )។
-
អម្ពុជ នាម
មច្ឆជាតិ; វារិជជាតិ; បទុមជាតិ។
-
អម្ពុជាករ នាម
ស្រះ; ត្រពាំង; បឹង។
-
អម្ពុជាសនា នាម
ស្ត្រីមានផ្កាឈូកជាអាសនៈ ( នាងលក្ស្មី )។
-
អម្ពុជិនី នាម
ស្រះឬត្រពាំងមានឈូក។
-
អម្ពុទ នាម
( ម . ព . អម្ពុគ័ភ៌ )។
-
អម្ពុធរ នាម
( ម . ព . អម្ពុគ័ភ៌ )។
-
អម្ពុធារ នាម
( ម . ព . អម្ពុគ័ភ៌ )។
-
អម្ពុធិ នាម
សមុទ្រ, មហាសមុទ្រ។
-
អម្ពុនាថ នាម
( ម . ព . អម្ពុធិ )។
-
អម្ពុនិធិ នាម
( ម . ព . អម្ពុធិ )។
-
អម្ពុបក្សី នាម
បក្សីទឹកគឺសត្វស្លាបដែលរកស៊ីក្នុងទឹក។
-
អម្ពុបតី នាម
( ម . ព . អម្ពុធិ )។
-
អម្ពុពាហ៍ នាម
( ម . ព . អម្ពុគ័ភ៌ )។
-
អម្ពុរាសី នាម
( ម . ព . អម្ពុធិ )។
-
អម្ពុវាហៈ នាម
( ម . ព . អម្ពុគ័ភ៌ )។
-
អម្ពុះ នាម
ស្របក់ឬវេលាដែលទឹកពុះម្ដងៗ
-
អម្ភោ ឧទានសព្ទ
ពាក្យសម្រាប់ស្រែកហៅមនុស្សក្នុងទីចំពោះមុខប៉ុន្តែពុំចេញចំឈ្មោះ, មានសេចក្ដីថា " អ្នកអើយ!, អ្នកទាំងឡាយអើយ!"
-
អម្ភោជិនី នាម
ត្រពាំងមានឈូក; ស្រះឈូក
-
អម្ភោទ នាម
មេឃ, ពពក, ពពកខាប់។
-
អម្ភោធរ នាម
( ម . ព . អម្ភោទ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។