វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1126 / 1268
-
អប្រិយសព្ទ
សំឡេងឬសូរមិនជាទីស្រឡាញ់គឺមិនគួរឱ្យចង់ឮចង់ស្ដាប់។
-
អប្រីយ៍ គុណនាម
( ម . ព . អប្រិយ )
-
អប្សរ នាម
ស្ត្រីសួគ៌
-
អប្សរទេពី នាម
( ព . ប្រ .) ទេពីឬទេវីមានលម្អដូចស្រីអប្សរឬក៏ដូចអប្សរា។
-
អប្សរទេវី នាម
( ម . ព . អប្សរទេពី )។
-
អប្សរា នាម
ដូចគ្នានឹងអច្ឆរា
-
អប្សាន្ត ប.
( ម . ព . អប្បសាន្ត )។
-
អផលប្រទានព្រឹក្ស នាម
( ម . ព . អផលព្រឹក្ស )។
-
អផលព្រឹក្ស នាម
ឈើដែលឥតផ្លែឬឈើដែលមានផ្កាតែឥតផ្លែ ( ហៅអផលប្រទានព្រឹក្សក៏បានអ . ថ . អៈផៈលុ័បប្រៈទានៈព្រឹក ) " ឈើដែលមិនផ្ដល់ផ្លែឱ្យ " ( ឈើដែលឥតផ្លែសោះ )។
-
អផាសុ នាម
សេចក្ដីមិនសប្បាយ; សេចក្ដីអផ្សុក; ដំណើរព្រួយចិត្ត។
-
អផាសុក នាម
សេចក្ដីមិនសប្បាយ; សេចក្ដីអផ្សុក; សេចក្ដីព្រួយចិត្ត; ដំណើរមិនស្រួលចិត្ត; ដំណើរមិនសូវបានសុខ, ការប្រដាក់ប្រទុក្ខ ( ដោយហេតុមានជំងឺតម្កាត់ជាដើម )
-
អផាសុកភាព នាម
ភាពមិនស្រណុកសុខស្រួលភាពគ្មានសេចក្ដីសុខសប្បាយ
-
អផុសនីយ នាមគុណនាម
អ្វីៗដែលអរូបី, អ្វីៗដែលមិនអាចប៉ះពាល់បាន។
-
អផ្ទក់ នាម
ឈ្មោះវល្លិដើមរឹងមួយប្រភេទផ្លែមានគន្លាក់
-
អផ្ទង់ នាម
ឈ្មោះរោគមួយប្រភេទកើតត្រង់អង្គជាតបុរស, មុនដំបូងផ្ដួចឡើងមានខ្ទុះមានគ្រាប់ដូចគ្រាប់មុនតពីនោះមកបណ្ដាលបែកជាដំបៅរទុះៗ ..., ជារោគរឹងត្អឹងពិបាករក្សាឱ្យសះជា
-
អផ្ទាញ នាម
ឈ្មោះរោគមួយប្រភេទកើតត្រង់បបូរមាត់, បណ្ដាលឱ្យរលាកៗស្តើងបបូរមាត់, កាលណាត្រូវរសជាតិប្រៃឬហឹរក៏ក្ដៅផ្សា
-
អផ្សាន ប.
( ម . ប្រ .) ( ម . ព . អប្បសាន្ត )។
-
អផ្សុក កិរិយាសព្ទគុណនាម
មិនសប្បាយចិត្ត, ព្រួយចិត្ត, ខ្វល់ចិត្ត; ធុញទ្រាន់នៅមិនសុខ
-
អផ្សុកអប្បសាន្ត
( ម . ព . អប្បសាន្ត )
-
អផ្សុកអប្សាន្ត
( ម . ព . អផ្សុកអប្បសាន្ត )។
-
អពទ្ធសីមា នាម
( ព . វិ .) សីមាដែលសង្ឃមិនបាច់សូត្រចងមាន៣យ៉ាងគឺ១គាមសីមាព្រំដែនស្រុក; ២ឧទកុក្ខេបសីមាព្រំដែនដែលសាចទឹកក្នុងទឹកនឹងថ្កល់មិនហូរ; ៣អព្ភន្តរសីមាព្រំដែនក្នុងព្រៃសុទ្ធដែលវាស់ប្រវែង៧អព្ភន្តរគឺ៤៩ព្យាមឬ១៩៦ហត្ថជុំវិញរៀងខ្លួន។
-
អពពៈ គុណនាម
សំខ្យាចំនួនមួយរយសែនអហហៈ។
-
អពមង្គល គុណនាម
ដែលប្រាសចាកមង្គល, ដែលឃ្វាងផុតពីមង្គល
-
អពយព កិរិយាសព្ទនាម
អវយវៈ, អង្គ, រូបអង្គ, រូបរាង, សព៌ាង្គ, រាងកាយ, ខ្លួនប្រាណ; ចំណែក; ប៉ែកឬចំណែកតូចធំនៃរូបកាយ ( ច្រើនប្រើក្នុងកាព្យ )
-
អពល គុណនាម
ដែលឥតកម្លាំង, ខ្សោយ; ដែលឥតរេហ៍ពល; ដែលមិនមែនជាពល។
-
អពលា នាម
ប្រែថា " ស្ត្រី " ក៏បានព្រោះជាមនុស្សរមែងតែខ្សោយជាងបុរស
-
អពិរុទ្ធ នាម
ការលើកលែងការចោទប្រកាន់។
-
អពុទ្ធិ នាម
សេចក្ដីល្ងង់; ដំណើរមមិងមមាំង, ការមិនដឹងង៉េះង៉ោះ; ការមិនយល់អ្វីសោះ។
-
អពុទ្ធិភាព នាម
ភាវៈនៃអពុទ្ធិ។
-
អព័ទ្ធ នាម
ឈ្មោះមន្តអាគមមួយប្រភេទគេតំណាលថាសម្រាប់សូត្រសែកឱ្យស្ពឹកសាច់គង់វាយមិនបែកមិនសូវឈឺ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។